ក្រុមហ៊ុន Amazon បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងជ្រើសរើសបុគ្គលិកចំនួន ១០០,០០០ នាក់បន្ថែមទៀត ដែលជាការជ្រើសរើសបុគ្គលិកលើកទី៤ ដែលខ្លួនបានប្រកាសនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ដើម្បីរក្សាល្បឿនជាមួយនឹងតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានហក់ឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ។
Amazon បាននិយាយថា មុខតំណែងទាំងនេះគឺសម្រាប់ការងារពេញម៉ោង និងក្រៅម៉ោងនៅក្នុងប្រទេសកំណើតរបស់ខ្លួន និងកាណាដាហើយទាំងនេះនឹងរួមបញ្ចូលតួនាទីនៅឃ្លាំងថ្មីចំនួន ១០០ កន្លែង និងកន្លែងប្រតិបត្តិការដែលខ្លួនកំពុងបើកនៅក្នុងខែនេះ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Seattle-based បានជួលបុគ្គលិកចំនួន ៨៧៦,៨០០ នាក់គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ដោយមិនរាប់បញ្ចូលអ្នកម៉ៅការ និងបុគ្គលិកបណ្តោះអាសន្ន។

គួរឱ្យដឹងផងដែរថា កាលពីដើមខែនេះក្រុមហ៊ុន Amazon បានប្រកាសបើកទទួលបុគ្គលិកចំនួន ៣៣,០០០ សម្រាប់ក្រុមហ៊ុន និងបុគ្គលិកបច្ចេកវិទ្យា។ Amazon ក៏បានប្រកាសប្រតិបតិ្តការការងារថ្មីចំនួន ១០០,០០០ នៅក្នុងខែមីនា និង ៧៥,០០០ នៅក្នុងមេសា ដើម្បីអំពាវនាវដល់ប្រជាជនដែលត្រូវបានបញ្ឈប់ដោយអាជីវកម្មផ្សេងទៀត ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


