ខ្លាំងមែន! ខណៈក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗខាតបង់គ្រប់គ្នាក្នុងវិបត្តិកូវីដ ការលក់សំបុត្ររបស់ AirAsia Philippines បានកើនឡើងដល់ទៅ៣០%
អាជីវកម្ម July 22, 2020 Chan Sreyny

AirAsia Philippines បាននិយាយថា ការលក់សំបុត្រកំពុងតែកើនឡើង ខណៈដែលក្រុមហ៊ុននេះបានបង្កើនប្រតិបត្តិការជាបណ្តើរៗ ហើយផ្តល់ជូនជម្រើសនៃការកក់កន្លែង ដែលអាចផ្លាស់ប្តូរបាននៅពេលមានការរីករាលដាលនៃជំងឺ Covid-19 ។

ក្រុមហ៊ុន AirAsia Philippines ដែលជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ម៉ាឡេស៊ីគឺ AirAsia Group បាននិយាយថា ការលក់សំបុត្រនៅខែមិថុនា បានកើនឡើង ៣០% បើធៀបនឹងខែឧសភា ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ផ្សាងៗទៀតនៅជុំវិញប្រទេសហ្វីលីពីន នៅតែស្ថិតក្រោមច្បាប់ការរឹតត្បឹតដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ។ លោក Ricky Isla នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Philippines បានមានប្រសាសន៍ថា « ផ្លូវឆ្ពោះទៅរកការងើបឡើងវិញរបស់ AirAsia បានចាប់ផ្តើមហើយ ដោយបានធ្វើឲ្យយើងដឹងថា យើងកំពុងស្ថិតនៅក្នុងដំណើរនៃការកើនឡើង នៃឧស្សាហកម្មអាកាសចរណ៍ »។

ទនទឹមនឹងនេះ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានរួមចំណែកក្នុងការបំបែកឯតទគ្គកម្មថ្មីៗរបស់ AirAsia Group ដោយក្នុងមួយថ្ងៃលក់សំបុត្របានចំនួន ៤១,០០០ សំបុត្រកាលពីថ្ងៃទី ២៤ ខែមិថុនា៕

អត្ថបទ៖ នីតា
ប្រភព៖ retailnews