ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla ត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍នេះថា បានកាត់បន្ថយតម្លៃរបស់ Model Y ចំនួន ៣០០០ ដុល្លារពីតម្លៃដើម។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុនផលិតរថយន្តបានឲ្យដឹងថា រថយន្តធុនមធ្យមប្រភេទ SUV របស់ក្រុមហ៊ុន Tesla ដែលត្រូវបានលក់ជាប្រភេទ Long Range ឬ Performance ត្រូវបានដាក់លក់ក្នុងតម្លៃ ៤៩,៩៩០ ដុល្លារអាមេរិក។
ជាមួយគ្នានេះរបាយការណ៍បានបន្ថែមថា កំណែប្រតិបត្តិការនឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងការកំណត់រចនាសម្ព័ន្ធថ្មី ប៉ុន្តែយ៉ាងណាមិញក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សាររព័ត៌មានរបស់រ៉យទ័រទេ។ គួរឲ្យដឹងផងដែរថា Model Y របស់ក្រុមហ៊ុនដែលកំពុងឡើងកូដមួយនេះ ត្រូវបានដាក់បង្ហាញនៅថ្ងៃទី ១៤ ខែមីនាឆ្នាំមុន ដោយសន្យាថានឹងមានប្រភេទ Crossover ដែលនឹងត្រូវប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុប។

បន្ថែមពីនេះ កាលពីខែមេសាក្រុមហ៊ុន Tesla បាននិយាយថា Model Y ទទួលបានផលចំណេញរួចទៅហើយ ដែលនេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនដែលរថយន្តថ្មីមួយរបស់ខ្លួនបានរកប្រាក់ចំណេញនៅក្នុងត្រីមាសដំបូងរបស់ខ្លួន។ យោងតាមទិន្នន័យ Refinitiv បានបង្ហាញថាក្រុមហ៊ុន Tesla បានចែកចាយរថយន្តចំនួន ៩០,៦៥០ គ្រឿងនៅក្នុងត្រីមាសទី២ ដែលលើសពីការប៉ាន់ស្មានសម្រាប់រថយន្តចំនួន ៧៤,១៣០ គ្រឿង។ ហើយក្រុមហ៊ុនបានចែកចាយចំនួន ៨០,០៥០ គ្រឿងនៃ របស់ខ្លួន និង Model 3 សំរាប់ត្រីមាសនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


