ក្រុមហ៊ុន SsangYong ដ៏ល្បីរបស់កូរ៉េខាងត្បូងលក់មជ្ឈមណ្ឌលសេវាកម្ម ដើម្បីធានាដើមទុនក្នុងវិបត្តិ Covid-19
អាជីវកម្ម June 1, 2020 Chan Sreyny

SsangYong Motor Co ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងដែលស្ថិតនៅក្រោមក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Mahindra & Mahindra Ltd បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុន SsangYong Motor បានលក់មជ្ឈមណ្ឌលសេវាកម្មមួយ ដើម្បីធានានូវដើមទុនចំពេលមានវិបត្តិសាច់ប្រាក់ដោយសារវីរុស Covid-19។

នៅក្នុងសេចក្ដីថ្លែងការមួយ ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន SsangYong Motor បានលក់មជ្ឈមណ្ឌលសេវាកម្មបន្ទាប់ពីការលក់ក្នុងស្រុកនៅតំបន់ Guro ក្នុងទីក្រុង Seoul ក្នុងតម្លៃ ១៨០ ពាន់លានវ៉ុន (១៤៧ លានដុល្លារអាមេរិក) ដល់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិក្នុងស្រុក PIA ។ ជាមួយគ្នានេះកក្រុមហ៊ុនបានបង្ហើបឲ្យដឹងថា​ ការលក់ទ្រព្យសម្បត្តិមិនមែនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួននិងទទួលបានមូលនិធិសម្រាប់ការវិនិយោគនោះទេ។

ខណៈក្រុមហ៊ុនបាននិយាយថាខ្លួននឹងប្រើមជ្ឈមណ្ឌលសេវាកម្ម Guro សម្រាប់រយៈពេល ៣ ឆ្នាំខាងមុខក្នុងការលក់ និងជួលត្រឡប់មកវិញ។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Mahindra មានបំណងបញ្ចូលទឹកប្រាក់ចំនួន ២៣០ ពាន់លានវ៉ុនទៅក្នុង SsangYong សម្រាប់រយៈពេល ៣ ឆ្នាំ ប៉ុន្តែក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានជំទាស់ដោយសារតែការរីករាលដាលនៃវីរុស Covid-19 ដែលនៅតែបន្តប៉ះពាល់ដល់ការលក់យានយន្តនៅលើទីផ្សារពិភពលោក។

យ៉ាងណាមិញជំនួសឱ្យសំណើដែលបានស្នើចំនួន ២៣០ ពាន់លានវ៉ុនក្រុមហ៊ុន Mahindra បានអះអាងថាខ្លួននឹងពិចារណា «ការបញ្ចូលដ៏ពិសេសមួយ» ក្នុងចំនួនរហូតដល់ ៤០ ពាន់លានវ៉ុនក្នុងរយៈពេល ៣ ខែទៀត ដើម្បីជួយដល់ក្រុមហ៊ុន SsangYong បន្តប្រតិបត្តិការ។ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថាការបញ្ចូលនេះអាចគ្រាន់តែជាដំណោះស្រាយយ៉ាងរហ័សសម្រាប់ក្រុមហ៊ុនផលិតរថយន្តដែលមានបញ្ហាលុយកាក់។ ពួកគេបានបន្តថា ជោគវាសនារបស់ SsangYong ស្ថិតនៅក្នុងតុល្យភាពមិនគួរមានការងើបឡើងវិញនៃការលក់យានយន្តទេ។

គួបញ្ជាក់ផងដែរថា ចាប់ពីខែមករាដល់ខែមេសាការលក់រថយន្តរបស់ក្រុមហ៊ុន SsangYong បានធ្លាក់ចុះ ៣៣% ស្មើនឹង ៣០,៩៥២ គ្រឿងពីចំនួន ៤៥,៩០៨ គ្រឿងក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ក្នុងនោះរួមមានត្រកូល SsangYong រួមមានប្រភេទរថយន្តស្ព័រប្រភេទ G4 Rexton ក៏ដូចជារថយន្តប្រភេទ Tivoli, Korando និង Rexton Sports SUV ។

ដោយឡែកក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Mahindra & Mahindra Ltd បានកាន់កាប់ភាគហ៊ុន ៧០% នៅក្នុងក្រុមហ៊ុន SsangYong Motor ក្នុងតម្លៃ ៥២៣ ពាន់លានវ៉ុន។ បច្ចុប្បន្ន Mahindra មានភាគហ៊ុន ៧៤.៦៥% នៅក្នុងក្រុមហ៊ុនផលិតរថយន្តដែលផ្តោតលើរថយន្ត SUV ៕

ប្រភព៖ yna
អត្ថបទ៖ លីនី