ឱកាសពិសេស! បុរីមួយកន្លែង ប្រកាសលក់បញ្ចុះតំលៃ 1ម៉ឺនដុល្លារ ចាប់ពីថ្ងៃនេះដល់ដាច់ខែធ្នូ
អចលនទ្រព្យ December 17, 2019 Khmernote

ភ្នំពេញ: បុរី ប៊ុនលី ចំការដូង ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះតម្លៃ 10,000$ ភ្លាមៗ សម្រាប់ការកក់ផ្ទះអាជីវកម្ម (Shop-House, Town House) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែធ្នូ មិនត្រឹមតែប៉ុន្នោះ នៅមានការផ្តល់ រង្វាន់ជាការដូលើកទឹកចិត្តជាច្រើនបន្ថែមទៀត ក្នុងឳកាស នៃការដាក់បង្ហាញស្តង់ ថ្ងៃទី២៥ដែរជាថ្ងៃគ្រឹស្គាស្មាសនៅផ្សារធំថ្មីរាជធានីភ្នំពេញ ។
ជាមួយនឹងដំណើរការយ៉ាងសកម្មទៅលើការសាងសង់ដែលអនុវត្តទៅតាមគម្រោង ពេលនេះ បុរី ប៊ុនលី ដែលជាសំណង់លំនៅដ្ឋានបែបទាន់សម័យ និងទំនើប ប្រកបដោយភាពស៊ីវិល័យ បានលក់អស់ប្រមាណជាង៣0%ហើយ ខណៈដែលចំនួនទាំងនេះបានបង្ហាញពីភាពវិជ្ជមានលើសពីការរំពឹងទុក។

បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅដ្ឋានទំនើបមួយដែលកំពុងសាងសង់នៅលើផ្ទៃដី ៣ ហិកតា នៅកណ្តាលរាជធានីភ្នំពេញ នឹងជាតំបន់ដែរប្រមូលផ្តុំដោយ អាជីវកម្ម សាលារៀន សហគ្រាស សំណង់លំនៅស្ថាន នឹងសំណង់ បុរី ធំៗជាច្រើន ដូចជា បុរី ប៉េង ហួត បុរី ជីព ម៉ុង ជាដើម មិនត្រឹមតែប៉ុន្នោះវាជាតំបន់ដែរមានសរសៃឈាមសេដ្ឋកិច្ច កៀកនឹងផ្លូវធំ ២១៧ (ចំការដូង) ផ្លូវ៣៧១ ផ្លូវ សម្តេច តេជោ ហ៊ុនសែន (ផ្លូវ ៦០ម៉ែតត្រ) ដែរជាផ្លូវតភ្ជាប់ពីរាជធាន្នីភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចនៃខេត្តកំពត។ គម្រោង បុរី ប៊ុនលី បានផ្ដល់ជូនលោកអ្នកនូវទំនើបភាពនៃគេហដ្ឋាន មានភាពងាយស្រួលប្រកបអាជីវកម្ម និង រស់នៅ។

គួរបញ្ជាក់ផងដែរថា បុរី ប៊ុនលី ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹង ការសាងសង់អគារលំនៅស្ថានតាមស្តង់ដា បច្ចេកទេសច្បាស់លាស់ ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ដែរមានទីតាំងនៅផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការប្រកបអាជីវកម្ម។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89 ៕
ហ្វេសប៊ុក: facebook.com/boreybunly.
អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។