សិក្ខា​សាលាទាក់ទងនឹងការវិនិយោគរបស់ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង និង​គណៈកម្មការមូលបត្រកម្ពុជា ទាក់​ទាញ​ការ​ចូលរួម​ពី​វិនិយោគិន​ជាង​១០០នាក់​ក្នុង​ខេត្ត​តាកែវ
ហិរញ្ញវត្ថុ October 3, 2019 Samrith Choung

នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង និងគណៈកម្មការមូលបត្រកម្ពុជា​ បាន​សហការ​រៀបចំ​សិក្ខាសាលាតាមបណ្ដាខេត្ត​នៅ​ខេត្តតាកែវដោយ​ជោគជ័យ ដែលជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមទៅលើសិក្ខាសាលារបស់ស្ថាប័នទាំងពីរនៅខេត្តចំនួន៥ក្នុងឆ្នាំ២០១៨ រួមមាន៖ ខេត្តព្រះសីហនុ​ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង​​ និងខេត្តសៀមរាប។ សិក្ខាសាលានៅ​ក្នុង​ខេត្ត​តាកែវ​នេះ បានទាក់ទាញ​សិក្ខាកាមជាង១០០នាក់ ដែលមកពីវិស័យផ្សេងៗគ្នា និងមកចូលរួមដើម្បីបង្កើនចំណេះដឹងទាក់ទងនឹងការវិនិយោគ ការកាត់បន្ថយហានិភ័យនៃការវិនិយោគ និន្នាការនៃការវិនិយោគ និងយុទ្ធសាស្រ្តសម្រាប់ការវិនិយោគជោគជ័យ។

សិក្ខាសាលានេះ ត្រូវ​បាន​ប្រកាស​បើក​កម្មវិធី​ដោយ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម​បានបញ្ជាក់ពីទិសដៅរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រឹងបទបញ្ញត្តិសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង ត្រៀមខ្លួនរួចរាល់ ក៏ដូចជាជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យ។ ឯកឧត្ដម​ ក៏បានសរសើរក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិច​ឆេង​ ជាក្រុមហ៊ុនឈានមុខ និងតែងតែមានភាពសកម្មក្នុងការលើកកម្ពស់ស្ដង់ដារនៃការជួញដូរឧបករណ៍និស្សន្ទ និងអនុវត្តតាមបទបញ្ញាតិនិងកិច្ចគាំពារវិនិយោគិន។

ជាថ្មីម្ដងទៀត ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិច​ឆេង​ គឺជាក្រុមហ៊ុនសមភាគីកណ្តាលតែមួយគត់ ដែលសហការជាមួយគណៈកម្មការមូលបត្រកម្ពុជាក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តសម្រាប់ឆ្នាំ២០១៩នេះ។ ក្រុមហ៊ុន ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឆ្នើមរបស់ខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។​ ក្រៅពីការផ្ដល់ចំណេះជំនាញក្នុងការវិនិយោគ ​ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិច​ឆេង​ បានបង្ហាញនូវ​ឱកាសវិនិយោគផ្សេងៗទៅ​កាន់សាធារណៈជន ជាពិសេស​វិនិយោគិននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាអ្នកផ្ដួចផ្ដើម និងជាវាគ្មិនម្នាក់ក្នុងកម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩នេះ លោក Lawrence Kook អភិបាលនៃ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិ​ច​ឆេង បានបង្ហាញពីសុទិដ្ធិនិយមទៅលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា វាគឺជាទុនដ៏សំខាន់សម្រាប់វិនិយោគិនក្នុងការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ដែលជាផលិតផលដ៏ពេញនិយមមួយក្នុងចំណោមផលិតផលហិរញ្ញវត្ថុផ្សេងទៀត។ លោក Lawrence Kook ក៏បានចែករំលែកនូវបទពិសោធន៍របស់លោកនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងប្ដេជ្ញាជម្រុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា នៅលើឆាកអន្តរជាតិ ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អុិច​ឆេង បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុអន្តរជាតិធំៗ រួមមានពិព័រណ៍ iFX Expo នៅប្រទេសសាយប្រឺស​ ​ពិព័រណ៍ London Summit នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo នៅទីក្រុង​ហុងកុង ហើយត្រូវបានចាត់ទុកជាក្រុមហ៊ុនគំរូនៃវិស័យនេះផងដែ ។