សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការទិញផ្ទះក្រោមតម្លៃ ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រារហូតដល់ចុងឆ្នាំ២០២៥
អចលនទ្រព្យ November 27, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីជួយដោះស្រាយបញ្ហាវិស័យអចលទ្រព្យ នោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសថា ប្រជាពលរដ្ឋទិញផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា រហូតដល់ឆ្នាំ២០២៥ខាងមុខនេះ។

ការប្រកាសរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីបែបនរះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា ការដោះស្រាយបញ្ហាបុរី គឺរាជរដ្ឋាភិបាល ប្រើនីតិវិធីប្រកបដោយភាពបត់បែន ទន់ភ្លន់ និងយោគយល់គ្នា។

សម្ដេចធិបតីមានប្រសាសន៍ថា៖ «អ្នកទិញផ្ទះ ក្រោម ៧ម៉ឺនដុល្លារ ធ្វើការប្រកាសពន្ធ ប្រថាប់ត្រា រហូត ដល់ចុងឆ្នាំ២០២៥។ អីចឹងសូមទៅប្រកាសទៅ ក្រោម ៧ម៉ឺនដុល្លារ រួចពន្ធប្រថាប់ត្រា»។ជាមួយគ្នានោះដែរសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានបន្ដថា ចំពោះប្រជាពលរដ្ឋ ទិញផ្ទះពីបុរីមិនទាន់ចុះបញ្ជី គឺអនុញ្ញាតឱ្យធ្វើប្លង់ជាមួយក្រសួង ហើយតម្លៃក្រោម ៧ម៉ឺនដុល្លារ ក៏អនុគ្រោះពន្ធប្រថាប់ត្រា រហូតដល់ឆ្នាំ ២០២៥ដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ទៀតថា៖ «ចំពោះបុរី មិនមានអាជ្ញាប័ណ្ណ ប៉ុន្ដែក្ស័យធន ចំពោះប្រជាពលរដ្ឋ ដែលបានទិញផ្ទះ មានសំបុត្រស្នាមច្បាស់លាស់ហើយពីបុរី ដែលបានក្ស័យធនហើយ ទៅក្រសួងហើយ ក្រសួងចុះបញ្ជីចេញប្លងឱ្យគាត់ទៅ ក្រោម ៧ម៉ឺនដុល្លារ រួចពន្ធប្រថាប់ត្រាសដូចគ្នា»៕