ប្រយ័ត្នជាប់ពិន័យ! អគ្គនាយកដ្ឋានពន្ធដារ រំលឹកពីថ្ងៃបិទការប្រកាសបង់ពន្ធលើអចលនទ្រព្យឆ្នាំ២០២៤
អចលនទ្រព្យ August 1, 2024 Khmernote

អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរំលឹកការប្រកាសបង់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៤ ដែលនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

អត្ថបទ៖ លីនី