ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាស្វាយចន្ទី ដែលសាធារណជន ផលិតករ និងសហគ្រាសទាំងអស់ អាចចូលរួមដាក់តាំងផ្សព្វផ្សាយពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីរបស់ខ្លួនបាននៅដើមខែក្រោយនេះ
អាជីវកម្ម November 21, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ នឹងរៀបចំ វេទិកាស្វាយចន្ទី ក្រោមមូលបទ ” យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាចន្ទីកម្ពុជា” នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ។

វេទិកានេះ នឹងមានការប្រមូលផ្ដុំគ្រប់តួអង្គពាក់ព័ន្ធក្នងវិស័យស្វាយចន្ទី ការតាំងបង្ហាញផលិតផលស្វាយចន្ទី និងឧបករណ៍ សម្ភារពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងការផ្គូរផ្គងធុរកិច្ច ជាដើមសំដៅជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។

ក្នុងន័័យនេះ ក្រសួងពាណិជ្ជកម្មសូមលើកទឹកចិត្តឱ្យសាធារណជន និងភាគីពាក់ព័ន្ធអញ្ជើញចូលរួមឱ្យបានច្រើនកុះករ និងលោក លោកស្រីជាផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលមានបំណងចង់ចូលរួមដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុងឱកាសនេះ សូមទំនាក់ទំនងទូរស័ព្ទ ឬ តេឡេក្រាម៖ ០៨៩ ៩៣៧ ៩៧៦/ ០៧៨ ២៧០ ០០៩/ ០៧០ ២១១ ៣១១ ដើម្បីទទួលបានព័ត៌មានលម្អិត៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម