- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពតាមការគ្រោងទុក ដោយការងារអ៊ុត AC នឹងគ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះ។ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៨,៣០%ហើយ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
November 18, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម មួយគីឡូស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ ចុះហេតុអ្វីបានជាអ្នកខ្លះថាត្រឹមតែ៩០០៛ ហើយខ្លះទៀតបែរជាថារហូតដល់ ១៣០០៛? តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេប៊ុក ឯកឧត្តមអនុរដ្ឋលេខា បានគូសរំលេចថា យើងមិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូបឬស្រូវផ្ការំដួលបានទៅទៀត។ ប្រភេទស្រូវអង្ករស-បាយរឹង ដូចជាស្រូវនាងអំ នាងអុក ឬក្រសាំងទាប ជាធម្មតា ថ្លៃតែងស្ថិតក្នុងរង្វង់៩០០៛ជារៀងរាល់ឆ្នាំទៅហើយ វាមិនចម្លែកទេ ព្រោះមានថ្លៃដើមទាប មិនចំណាយច្រើនដូចពូជស្រូវផ្សេងឡើយ។ មន្ត្រីជាន់ខ្ពស់ខាងលើ បានរំលឹកថា ថ្លៃស្រូវឆ្នាំ២០២៣
November 18, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូកនៅតាមមាត់ទន្លេផង ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍តាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភព៖ ក្រសួងព័ត៌មាន
November 18, 2024 - Boostrong
ផ្អើលអ្នកបែកចាន បុរសម្នាក់មានប្រពន្ធម្ដង 2 មកគាស់កំប៉ុងប៊ូសស្រ្តង ត្រូវរង្វាន់ប្ដីល្អបានលុយសុទ្ធគុណនឹង 2ទៀត ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង ប្ដីល្អ” កាលពីថ្ងៃទី9 វិច្ឆិកា នៅសួនឧស្សាហកម្ម សមានា ជិតផ្សារបែកចាន។ បើតាមក្រុមហ៊ុនប៊ូសស្រ្តងបានឱ្យដឹងថា មហាព្រឹត្តិការណ៍ ប៊ូសស្រ្តង បី្ដល្អ នេះមានមនុស្សចូលរួមជាង 7000នាក់ ចូលមកគាស់កំប៉ុងប៊ូសស្រ្តងតាំងពីម៉ោង7ព្រឹក ដល់ម៉ោង 6ល្ងាច និងមកយកប័ណ្ណចាក់ហ្គាសហ្រ្វីបន្ថែមទៀតសម្រាប់អ្នកមានកង់បី។ ក្នុងនោះ មានរង្វាន់ម៉ូតូថ្មី 3គ្រឿង លុយសុទ្ធជាច្រើនលានរៀល និងរង្វាន់ប្ដីល្អ ប្ដីបាន 888$ បូក 888$ឱ្យប្រពន្ធបន្ថែមទៀត។ ដោយឡែកបងប្រុស
November 13, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ
November 13, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បានប្រែក្លាយកម្ពុជា ពីប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយាន គ្រឿងអេឡិចត្រូនិក បរិក្ខារ បង្គុំយានយន្ដ អង្ករ កៅស៊ូ សេវាកម្ម។ល។ ទៅកាន់ទីផ្សារពិភពលោក។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសថាការកែប្រែខាងលើ បានធ្វើឡើងដោយការរួមចំណែកពីសំណាក់ WTO ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលបានប្រព្រឹត្តិកម្មពិសេសនិងដោយឡែក ការកសាងសមត្ថភាពនិងជំនួយបច្ចេកទេស ប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ និងទិសដៅនាំចេញផលិតផលរបស់កម្ពុជារហូតដល់ជាង ១៧០ប្រទេស។ ការគូសបញ្ចាក់របស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មខាងលើ បានធ្វើឡើងនៅទីស្នាក់ការ
November 12, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ក្នុងខែតុលាកន្លងទៅថ្មីៗនេះ បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ៣៥ ២៦៤ TEUs ពោលកើនឡើង ១៧,៧៥ភាគរយ ធៀបនឹងខែតុលាឆ្នាំ២០២៣។ ដោយឡែកសម្រាប់រយៈពេល ១០ខែដើមឆ្នាំ២០២៤ មានចំនួន ៤០១ ២៥១ TEUs កើនឡើង ១៩,៧៨ភាគរយធៀបរយៈពេល ១០ ខែដើមឆ្នាំ២០២៣។ គួររំលឹកថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក្នុងត្រីមាសទី៣ឆ្នាំ២០២៤ មានចំនួន ១៦១ ៣៧៣ TEUs កើនចំនួន ២៦,១៣ភាគរយ ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ដោយឡែក
November 12, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តសូមស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន មកកាន់ខេត្តតំបន់ឆ្នេររបស់យើង និងអបអរសាទខួបលើកទី៦៧ នៃទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជា និងប្រទេសហ្វីលីពីន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ជាខេត្តនៅទិសនារតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច
November 11, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group។ ឯកឧត្តម ហេង សួរ
November 8, 2024 - សេដ្ឋកិច្ច
នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lu Xiaolong ប្រធានក្រុមហ៊ុន Yunnan Investment Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោក Lu Xiaolong បានគោរពរាយការណ៍ជូនសម្ដេចបវរអធិបតីអំពីវឌ្ឍនភាព នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុន
November 8, 2024












