មហាសេដ្ឋីកំពូលៗលើពិភពលោក ៥រូប ខាតបង់ទ្រព្យសម្បត្តិជិត ២០០ពាន់លានដុល្លារ​ក្នុងឆ្នាំនេះ
បុគ្គលជោគជ័យ May 21, 2022 Khmernote

មហាសេដ្ឋីកំពូលៗរបស់ពិភពលោក បានខាតបង់ប្រាក់ច្រើនជាង ៤០ពាន់លានដុល្លារ ខណៈតម្លៃទីផ្សាររបស់ក្រុមហ៊ុនធ្លាក់ចុះកាលពីថ្ងៃពុធ កន្លងទៅនេះ​ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ដែលជាចំណាត់ថ្នាក់ប្រចាំថ្ងៃនៃអ្នកមានបំផុតរបស់ពិភពលោក។

តាមប្រភពដដែល មហាសេដ្ឋីដែលខាតបង់ក្នុងឆ្នាំនេះរួមមាន៖ លោក Elon Musk, Jeff Bezos, Bernard Arnault, Bill Gates និងលោក Warren Buffett។ ជាមួយគ្នានេះដែរក្នុងចំណោមមហាសេដ្ឋីខាងលើ លោក Elon Musk ដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានខាតបង់ច្រើនជាងគេ ប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់នៅមានចំនួន ២១០ពាន់លានដុល្លារ បើទោះបីជាគាត់បានខាតបង់ ៦០.៤ ពាន់លានដុល្លារមកទល់ពេលនេះក៏ដោយ។

បន្ទាប់ពី Musk មហាសេដ្ឋី Jeff Bezos អតីតនាយកប្រតិបត្តិក្រុមហ៊ុន Amazon ត្រូវខាតបង់ ៨.៤៨ ពាន់លានដុល្លារ ធ្វើឱ្យទ្រព្យមហាសេដ្ឋីរូបនេះនៅសល់ ១៣១ ពាន់លានដុល្លារ។ ផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ Bezos បានខាតបង់ចំនួន ៦១.៦ ពាន់លានដុល្លារ។ តាមដោយលោក Bernard Arnault ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទំនិញប្រណីតរបស់បារាំង LVMH Moët Hennessy បានខាតបង់ចំនួន ៣.១៥ ពាន់លានដុល្លារកាលពីថ្ងៃពុធ និងខាតបង់សរុបចំនួន ៥២ពាន់លានដុល្លារនៅឆ្នាំនេះ នាំឱ្យទ្រព្យសម្បត្តិរបស់នៅសល់ ១២៦ពាន់លានដុល្លារ។

ក្រៅពីមហាសេដ្ឋីខាងលើ ស្ថាបនិក Microsoft លោក Bill Gates បានខាតបង់ចំនួន ២.១៩ ពាន់លានដុល្លារ នាំឱ្យទ្រព្យសម្បត្តិរបស់កាត់មានចំនួន ១១៩ ពាន់លានដុល្លារ។ មហាសេដ្ឋីរូបនេះមិនបានខាតបង់តែឯងឡើយ សូម្បីតែមិត្តសំលាញ់របស់គាត់ គឺលោក Warren Buffett ដែលជាប្រធាន និងជា CEO ក្រុមហ៊ុន Berkshire Hathaway បានឃើញពីការ ២.៧៤ ពាន់លានដុល្លារ ហើយ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់មានចំនួន ១១១ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ marketwatch