សហស្ថាបនិកក្រុមហ៊ុន Twitter Inc លោក Jack Dorsey បាននិយាយកាលពីពុធថា គាត់មិនមានបំណងចង់កាន់កាប់ក្រុមហ៊ុន Twitter វិញទេ ប៉ុន្តែគាត់នឹងចូលរួមតាមអ្វីដែលគាត់អាចធ្វើបាន ប្រសិនបើមហាសេដ្ឋី Elon Musk បញ្ចប់កិច្ចព្រមព្រៀងដើម្បីកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបានដោយជោគជ័យ។
លោក Dorsey ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុនទូទាត់ប្រាក់ Block Inc កាន់កាប់ភាគហ៊ុន ២.៤ ភាគរយនៅក្នុង Twitter នេះបើយោងតាម Refinitiv។ លោកមានភាពច្របូកច្របល់ក្នុងនាមជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ដោយគាត់ត្រូវបានជំនួសតំណែងជា CEO Twitter ក្នុងឆ្នាំ២០០៨ ពីរឆ្នាំបន្ទាប់ពីការបើកដំណើរការសេវាកម្មនេះ ប៉ុន្តែបានចូលកាន់តំណែងកំពូលម្តងទៀតក្នុងឆ្នាំ២០១៥ មុនពេលប្រគល់តួនាទីនេះទៅឱ្យប្រធានផ្នែកបច្ចេកវិទ្យា Parag Agarwal កាលពីចុងឆ្នាំមុន។
ទន្ទឹមនឹងនេះ ឯកសារបទប្បញ្ញត្តិនាពេលថ្មីៗនេះ បានបង្ហាញថា Musk កំពុងពិភាក្សាជាមួយ Dorsey ដើម្បីរួមចំណែកចែករំលែកភាគហ៊ុនរបស់គាត់ ទៅនឹងការទិញយកដែលបានស្នើឡើង៕
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia