មហាសេដ្ឋី Jack Ma ណែនាំឱ្យរៀនមុខវិជ្ជានេះ ប្រសិនបើចង់បានការងារដែលមានប្រាក់ខែខ្ពស់នាពេលអនាគត
បុគ្គលជោគជ័យ April 29, 2022 Khmernote

លោក Jack Ma ​ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba បានមើលឃើញពីការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅយុគ្គសម័យថ្មីនេះ។ មហាសេដ្ឋីរូបនេះបានប្រាប់ CNBC ថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ បញ្ញាសិប្បនិម្មិតនឹងខ្លាំង ហើយត្រូវប៉ាន់ជាងចំណេះដឹងរបស់មនុស្ស ហេតុដូច្នេះនឹងនាំឱ្យបាត់បង់ការងារ ប៉ុន្តែប្រសិនបើមនុស្សមួយចំនួនចេះចាប់យកឱកាសនេះ នឹងក្លាយជាអ្នកមានហើយទទួលបានជោគជ័យថែមទៀត។

កំពូលអ្នកជំនួញចិនរូបនេះ បានបន្ថែមទៀតថា៖ ” ចំណុចស្នូលនៃយុគសម័យថ្មីនៃបច្ចេកវិទ្យាដែលឈានចូលមកដល់យ៉ាងឆាប់រហ័ស គឺទិន្នន័យ។ ហើយការព្យាករណ៍របស់គាត់សម្រាប់ទីផ្សារការងារនាពេលអនាគត ជំនាញដែលភ្ជាប់ជាមួយនឹងទិន្នន័យ និងការវិភាគរបស់វានឹងមានតម្លៃយ៉ាងខ្លាំង។ ពិភពលោកនឹងក្លាយជាទិន្នន័យ ហើយទិន្នន័យនឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សនាពេលអនាគត”។

គួរឱ្យដឹងថា លោក Jack Ma មិនមែនជាមនុស្សតែម្នាក់ទេដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃទិន្នន័យ សូម្បីតែស្ថាបនិក និងនាយកក្រុមហ៊ុនធំៗដូចជា៖ លោក Elon Musk,Bill Gates ,Eric Schmidt ,Jonathan Rosenberg និង Larry Page ក៏បានលើកឡើងដូច្នេះដែរ ហើយក៏កំពុងស្រាវជ្រាវ និងអភិវឌ្ឍទៅលើជំនាញនេះ ក៏ដូចជាបញ្ញាសិប្បនិម្មិតផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc