ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ មហាសេដ្ឋី Mark Zuckerberg, Jeff Bezos និង Peter Thiel សុទ្ធតែបានចំណាយប្រាក់ទៅលើការស្រាវជ្រាវដែលពន្យារអាយុជីវិត និងប្រឆាំងភាពចាស់។ ប៉ុន្តែក្នុងនោះនាយកប្រតិបត្តិ Tesla និង SpaceX លោក Elon Musk មិនបានចូលរួមជាមួយគេនោះទេ។
មហាសេដ្ឋីលំដាប់លេខ១ រូបនេះ បានប្រាប់ Insider ថ្មីៗនេះថា៖ “ខ្ញុំមិនគិតដូចមហាសេដ្ឋីឯទៀតទេ យើងមិនគួរធ្វើឱ្យមនុស្សរស់នៅបានយូរនោះទេ ព្រោះការពិតមនុស្សភាគច្រើនមិនផ្លាស់ប្ដូរចិត្តគំនិតដ៏ចាស់គំរិលរបស់ពួកគេឡើយ។ ដូច្នេះបើពួកគេមិនស្លា..ប់ទេ ពិភពលោកនឹងជាប់គាំងនឹងគំនិតចាស់ៗទាំងនោះ ហើយសង្គមក៏មិនជឿនលឿនដែរ “។
បន្ថែមពីនេះ លោក Musk បានបន្តថា៖ “ខ្ញុំពិតជាចង់រក្សាសុខភាពឱ្យបានយូរ។ តែខ្ញុំមិនខ្លាចស្លាប់ទេ។ ខ្ញុំគិតថា ការស្លាប់គឺជារឿងមួយដែលជួយឱ្យកាន់តែមានភាពប្រសើរឡើងចំពោះពិភពលោក ក៏ដូចជាសង្គម”៕
អត្ថបទ៖ លីនី
ប្រភព៖ cnbc