បន្ទាប់ពីបានទះកំផ្លៀងតារាកំប្លែង Chris Rock នៅមុខមហាជនរាប់លាននាក់ក្នុងកម្មវិធី Oscar កាលពីពេលថ្មីៗនេះ តារាសម្ដែងដ៏ល្បីឈ្មោះ Will Smith បានប្រកាសលាឈប់ពី Oscars Academy ហើយអាជីពរបស់គាត់អាចនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ខណៈពេលដែលខ្សែភាពយន្តជាច្រើនរបស់គាត់ត្រូវបានទុកចោលទាំងអស់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន scmp ចេញផ្សាយនៅថ្ងៃទី០៥ ខែមេសានេះ បានឱ្យដឹងថា ក្នុងចំណោមខ្សែភាពយន្តដែលត្រូវទុកចោលមិនចាក់បញ្ចាំងទាំងនោះរួមមាន៖ Fast and Loose, Fall Guy, Bad Boys 4។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តដែល Will Smith ត្រៀមនឹងសម្ដែងក៏ត្រូវផ្អាកផងដែរ។
គួរបញ្ជាក់ថា តារាសម្ដែង Will Smith បានទះតារាកំប្លែង Chris Rock មួយកំផ្លៀងនៅលើឆាក Oscars បន្ទាប់ពីតារាកំប្លែង Chris Rock បាននិយាយលេងសើចពីប្រពន្ធរបស់គាត់។ បន្ទាប៉ពីពេលនោះមក លោក Smith បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ “បញ្ជីនៃអ្នកដែលខ្ញុំបានធ្វើឱ្យឈឺចាប់គឺមានច្រើនណាស់ រួមមាន Chris គ្រួសាររបស់គាត់ មិត្តភ័ក្តិ និងមនុស្សជាទីស្រឡាញ់របស់ខ្ញុំ អ្នកចូលរួមទាំងអស់ និងទស្សនិកជនទូទាំងពិភពលោក។ ខ្ញុំបានក្បត់ការជឿទុកចិត្តរបស់ Academy ហើយខ្ញុំបានបំពាក់មុខបេក្ខភាព និងអ្នកឈ្នះផ្សេងទៀត នៅក្នុងឱកាសរបស់ពួកគេដើម្បីអបអរសាទរ និងការទទួលបានការអបអរសាទរចំពោះការងារដ៏អស្ចារ្យរបស់ពួកគេ។ ខ្ញុំខូចចិត្ត”៕



អត្ថបទ៖ លីនី
ប្រភព៖ scmp


