មហាសេដ្ឋីលេខ ១ លើពិភពលោក Elon Musk បានកាលពីថ្ងៃសោរិ៍កន្លងទៅនេះ បានបង្ហើបនៅលើបណ្ដាញ tweet ថា លោកចង់បង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយ ក្រៅពីជំនួយរាប់សិបមុខដែលនៅក្នុងដៃនាពេលបច្ចុប្បន្ន។ ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បង្ហាញពីគំនិតចង់បង្កើតវេទិការសង្គមថ្មី បន្ទាប់ពីបានរិះគន់យ់ាងចាស់ដៃទៅលើ Twitter។
មហាសេដ្ឋីរូបនេះបានបង្ហោះនៅលើបណ្ដាញ Twitter ថា គាត់កំពុងគិតយ៉ាងម៉ត់ចត់ ក្នុងការបង្កើតបណ្ដាញសង្គមថ្មី ដែលមានភាពបើកចំហ ផ្តល់អាទិភាពដល់ការនិយាយដោយសេរី និងជាកន្លែងដែលមានការឃោសនាតិចតួចបំផុត សម្រាប់អ្នកប្រើប្រាស់។
ជាមួយគ្នានេះដែរ ហេតុផលចម្បងដែលបណ្ដាលឱ្យគាត់ចង់បង្កើតបណ្ដាញសង្គម ដែលអាចនឹងប្រជែងជាមួយបណ្ដាញសង្គមល្បីរួមមាន៖ Twitter,Facebook,YouTube និង Truth Social របស់លោក Donald Trump គឺមកពីបណ្ដាញសង្គមនាពេលបច្ចុប្បន្ន មានគោលនយោបាយយឺតយ៉ាវ ហើយកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដោយមិនគោរពគោលការណ៍បញ្ចេញមតិដោយសេរី៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


