មហាសេដ្ឋីជាង ១០០រូប ដាក់ពាក្យតវ៉ា ក្រោយអង្គការ Oxfam ស្នើឱ្យរដ្ឋាភិបាលពន្ធ​ ៩៩% លើពួកគេ
បុគ្គលជោគជ័យ January 25, 2022 Khmernote

មហាសេដ្ឋី និសេដ្ឋីជាង ១០០នាក់ពីប្រទេសចំនួន ៩ បាននាំគ្នាចុះហត្ថលេខាលើលិខិតមួយតវ៉ាពីការដំឡើងពន្ធទៅលើពួកគេ ហើយបានលើកឡើងថា ការទាមទារដំឡើងពន្ធនេះ ជារឿងអយុត្តិធម៌នៃប្រពន្ធជុំវិញពិភពលោក។ លិខិតនេះ ត្រូវបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ឥស្សរជនពិភពលោក ដែលប្រជុំជាឌីជីថលសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនិម្មិតនៅទីក្រុង Davos ប្រទេសស្វីស។

ការតវានេះ បានកើតឡើងបន្ទាប់ពី អង្គការប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព Oxfam International កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលទាមទារពន្ធ ៩៩% លើមហាសេដ្ឋីពិភពលោក ដែលថ្មីៗនេះ ត្រូវបានលេចលឺដំណឹងថា ទ្រព្យសម្បត្តិកើនឡើងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩។ ការស្នើសុំទារពន្ធនេះ គឺដើម្បីប្រមូលប្រាក់ ផ្តល់មូលនិធិដល់ការចាក់វ៉ាក់សាំងសម្រាប់អ្នកក្រីក្រ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងគាំទ្រអំពើហឹង្សាលើយេនឌ័រនៅក្នុងប្រទេសជាង៨០។

ជាមួយគ្នានេះ គម្លាតទ្រព្យសម្បត្តិកាន់តែធំឡើង ចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។ ដោយប្រាក់ចំណូលជាមធ្យមរបស់គ្រួសារក្រីក្រ ៤០% នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២១ គឺទាបជាងការព្យាករណ៍មុនជំងឺរាតត្បាត ៦.៧% ។ ទន្ទឹមនឹងនេះទ្រព្យសម្បត្តិរបស់អ្នកមានបំផុតបានហក់ឡើងខ្លាំងក្នុងអំឡុងពេលរាតត្បាត ដោយយោងតាមរបាយការណ៍របស់ Oxfam បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់បុរសមានបំផុតទាំង ១០នៅលើពិភពលោកបានកើនឡើងទ្វេដងផងដែរ៕

អត្ថបទ លីនី
ប្រភព៖ yahoo