កាលពីថ្ងៃចន្ទ Apple បានក្លាយជាក្រុមហ៊ុនដំបូងគេរបស់ពិភពលោកដែលមានតម្លៃ ៣ ទ្រីលានដុល្លារ។ ជាមួយគ្នានេះសារព័ត៌មាន inc បានចុះផ្សាយថា Apple ក្លាយជាក្រុមហ៊ុនដែលមានតម្លៃ ៣ទ្រីលានដុល្លារដំបូងគេលើពិភពលោកដោយសារសម្រង់សម្ដី ៤ ពី Steve Jobs កាលពី ១៥ឆ្នាំមុន ពិព័ណនាពី iPhone។
អ្នកប្រហែលជានៅចាំពាក្យបង្កប់ន័យដ៏ល្បីក្នុងឆ្នាំ២០០៧ នៅពេលដែល Steve Jobs ឈរលើឆាកមួយ ហើយនិយាយពី iPhone ទាំងដែលមិនទាន់ចេញជារូបរាង។ នៅពេលនោះ Jobs បានហៅទូរស័ព្ទ iPhone ថាជា “ឧបករណ៍ទំនាក់ទំនងប្រើអ៉ីនធឺណេតឈានមុខគេ” ស្ដាប់ទៅវាពិតជាគួរឱ្យអស់សំណើចណាស់នៅពេលនោះ។ ប៉ុន្តែនៅលើវេទិការនោះ Jobs បានប្រាប់ទស្សនិកជនថា ក្រុមហ៊ុនកំពុងបង្ហាញផលិតផលថ្មីចំនួន ៣គឺ “iPod អេក្រង់ធំបំពាក់ដោយ touch control” “ទូរស័ព្ទចល័តបែបថ្មី” និង “ឧបករណ៍ទំនាក់ទំនងប្រើអ៉ីនធឺណិតដែលបាននិយាយខាងលើ”។ នៅពេល Jobs និយាយរួច ទស្សនិកជនយល់ពីផលិតផលិតចំនួន ២ដំបូងគេ ព្រោះមនុស្សគ្រប់គ្នាស្គាល់ iPod ជាអ្វី ហើយពួកគេអាចស្រមៃមើលថាតើកំណែអេក្រង់ធំជាមួយអេក្រង់ touch នឹងមើលទៅដូចអ្វី។ ហើយសម្រាប់ទូរស័ព្ទចល័តដែលគាត់បានលើកឡើង មនុស្សគ្រប់គ្នា ក៏បានដឹងដែរថា Apple អាចនឹងចេញស្មាតហ្វូននៅថ្ងៃណាមួយ។
ប៉ុន្តែចំពោះផលិតផលទី៣ ស្ទើរតែគ្មាននរណាម្នាក់ដឹងថា Jobs មានន័យយ៉ាងណានៅពេលដែលគាត់និយាយអំពី “ឧបករណ៍ទំនាក់ទំនងប្រើអ៉ីនធឺណេតដែលឈានមុខគេ” ។ តែទស្សនិកដឹងថា ផលិតផលទាំងបីដែលគាត់កំពុងនិយាយគឺ ពិតជាឧបករណ៍តែមួយ ទោះបីជាគ្មាននរណាម្នាក់អាចទស្សន៍ទាយពីរបៀបដែលវានឹងផ្លាស់ប្តូរស្ទើរតែគ្រប់យ៉ាង អំពីរបៀបដែលយើងទំនាក់ទំនងគ្នាក៏ដោយ។ នោះជាអ្វីដែល Jobs បានសន្យា ហើយវាពិតជារបៀបដែល Apple ក្លាយជាក្រុមហ៊ុន ៣ទ្រីលានដុល្លារនាពេលបច្ចុប្បន្ននេះ។
iPhone បានផ្លាស់ប្តូររបៀបដែលយើងធ្វើអន្តរកម្មជាមួយពិភពលោកជុំវិញយើង ជាក់ស្ដែងនៅឆ្នាំ ២០០៧ ការរុករកអ៉ីនធឺណិតនៅលើទូរស័ព្ទដៃ មិនពិបាកទេ ប៉ុន្តែមិនមានប្រយោជន៍អ្វីឱ្យមើលទៅពិសេសសោះ ខុសពីសព្វថ្ងៃនេះ ស្ទើរតែអ្វីៗទាំងអស់ដែលយើងធ្វើ គឺនៅលើអ៉ីនធឺណិត ហើយភាគច្រើនវានៅលើ iPhone។ វាជាកន្លែងដែលយើងកុម្ម៉ង់អាហារ អានព័ត៌មាន ស្តាប់តន្ត្រី មើលកុន ឆ្លើយអ៉ីមែល ផ្ញើសារ និងថតរូប ហើយវាបានក្លាយជាវត្ថុដែលមិនអាចខ្វះបានសម្រាប់មនុស្សភាគច្រើន ដែលពួកគេកាន់ជារៀងរាល់ថ្ងៃ កាន់ច្រើនជាងកាបូបទៅទៀត។
វាស្ទើរតែពិបាកក្នុងការស្រមៃមើលថាតើក្រុមហ៊ុន Apple មានភាពខុសគ្នាយ៉ាងណានៅពេលវាណែនាំ iPhone ដំបូង។ នៅពេលនោះ ការវាយលុកទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុនគឺ iPod ។ នៅពេលដែល Jobs ឈរនៅលើឆាកក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន Apple បានលក់ឧបករណ៍ចាក់ចំរៀងចល័តបានជាង១០០ លានគ្រឿង ហើយគ្រប់ក្រុមហ៊ុនផ្សេងទៀតកំពុងព្យាយាមចម្លងភាពជោគជ័យរបស់ Apple ។ iPod មិនមែនជាផលិតផលដែលជួយសង្គ្រោះ Apple នោះទេ ប៉ុន្តែវា គឺជាអ្វីដែលធ្វើឱ្យក្រុមហ៊ុនស្ថិតនៅក្នុងក្រសែភ្នែកសាធារណៈជន។
ផ្ទុយទៅវិញ Apple បានលក់ឧបករណ៍ iOS ច្រើនជាង ១.៥ ពាន់លានគ្រឿង ដែលភាគច្រើនជា iPhone ។ គិតតែលើ iPhone មួយមុខ វានឹងក្លាយជាអាជីវកម្មធំជាងគេទី១៥ នៅលើពិភពលោកដោយប្រាក់ចំណូល – ប្រហែលទំហំដូចគ្នាទៅនឹងក្រុមហ៊ុន Microsoft ។
មិនត្រឹមតែប៉ុណ្ណោះ iPhone គឺជាវេទិកាដែលអាជីវកម្មសេវាកម្មរបស់ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើង។ សេវាកម្មបង្កើតបាន ១៩ភាគរយផ្សេងទៀតនៃអាជីវកម្មរបស់ក្រុមហ៊ុន Apple ដែលភាគច្រើនជា App Store ដែលនឹងមិនមានវត្តមានឡើយបើគ្មាន iPhone ៕




អត្ថបទ៖ លីនី
ប្រភព៖ inc


