ស្ថាបនិក Microsoft៖ “មនុស្សដែលមានជំនាញ ៣នេះ នឹងទទួលបានជោគជ័យក្នុងទីផ្សារការងារនាពេលអនាគត”
បុគ្គលជោគជ័យ January 4, 2022 Khmernote

សហគ្រិនបច្ចេកវិទ្យាដ៏ល្បីល្បាញ និងជាស្ថាបនិក Microsoft លោក Bill Gates ហាក់ឈ្លក់វង្វេងនឹងអនាគត។ គាត់តែងតែធ្វើការជាមួយអ្នកបង្កើតគំនិតថ្មីៗ អានសៀវភៅអំពីអនាគតរបស់មនុស្សជាតិ និងគម្រោងមូលនិធិដើម្បីជំរុញសហគមន៍។ យ៉ាងណាមិញ ដោយផ្អែកលើទិន្នន័យដែលគាត់ប្រមូលបាន លោក Gates សន្និដ្ឋានថា មនុស្សដែលមានប្រវត្តិសិក្សា និងការងារ ៣នេះដូចជា វិទ្យាសាស្រ្ត វិស្វកម្ម និងសេដ្ឋកិច្ច នឹងមានតម្រូវការច្រើនបំផុត។

មហាសេដ្ឋីរូបនេះ បានប្រាប់នាយកប្រតិបត្តិ LinkedIn លោក Daniel Roth ថា បុគ្គលិកដែលស្ទាត់ជំនាញលើមុខវិជ្ជាទាំងនោះនឹងក្លាយជា “ភ្នាក់ងារនៃការផ្លាស់ប្តូរសម្រាប់ស្ថាប័នទាំងអស់”។ លោកបានបន្តថា គាត់គិតពីចំណេះដឹងជាមូលដ្ឋាននៃវិទ្យាសាស្ត្រ ជំនាញគណិតវិទ្យា សេដ្ឋកិច្ច ដោយការងារជាច្រើននាពេលអនាគតនឹងមានតម្រូវការខ្លាំងលើមុខវិជ្ជាទាំងនេះ។

លោក Bill Gates ក៏បានបញ្ជាក់ផងដែរថា អ្នកមិនចាំបាច់ជាអ្នកជំនាញក្នុងការសរសេរកូដ ឬតារាងតាមកាលកំណត់នោះទេ ប៉ុន្តែការមានសមត្ថភាពក្នុងការគិតពីរបៀបដែលអ្នកជំនាញទាំងនេះធ្វើ នឹងជួយអ្នកយ៉ាងខ្លាំង៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc