មហាសេដ្ឋីអចលនទ្រព្យ ដូណាល់ ត្រាំ ធ្លាក់ចេញពីបញ្ជីអ្នកមានបំផុត Forbes 400 ជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ
បុគ្គលជោគជ័យ December 17, 2021 Khmernote

អតីតប្រធានាធិបតីអាមេរិក Donald Trump បានធ្លាក់ចេញពីបញ្ជីអ្នកមានបំផុតរបស់អាមេរិកជាលើកដំបូង ក្នុងរយៈពេល ២៥ឆ្នាំនៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី forbes។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យរូបនេះ ត្រូវបានគេប៉ាន់ប្រមាណមានចមនួន ២.៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ថយចុះ ៤០០លានដុល្លារ ដែលធ្វើឱ្យគាត់ត្រូវបានទម្លាក់ចេញពីបញ្ជីអ្នកមានបំផុតរបស់អាមេរិក (Forbes 400) ក្នុងឆ្នាំនេះ។

បើតាម forbes កាលពីមួយឆ្នាំមុន មហាសេដ្ឋីរូបនេះបានឈរនៅចំណាត់ថ្នាក់ ៣៣៩ នៅក្នុងបញ្ជីអ្នកមានបំផុតរបស់អាមេរិក ប៉ុន្តែពេលនោះទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះ ៦០០លានដុល្លារ ចាប់តាំងពីកើតមានជំងឺរាតត្បាត។ នៅក្នុងសម័យកូវីដ ភាគហ៊ុនបច្ចេកវិជ្ជា រូបិយប័ណ្ណគ្រីបតូ និងទ្រព្យសកម្មផ្សេងទៀតបានរីកចម្រើន ប៉ុន្តែអចលនទ្រព្យនៅទីក្រុងធំៗ-ដែលបង្កើតបានជាទ្រព្យសម្បត្តិរបស់លោក Trump ភាគច្រើនបានធ្លាក់ចុះ ដោយបានទម្លាក់អតីតប្រធានាធិបតីចេញពីក្លឹបអ្នកមានបំផុតរបស់ប្រទេស។

យ៉ាងណាមិញ ការជ្រុះបាត់ចំណាត់ថ្នាក់នេះ គឺកើតឡើងផ្ដើមចេញពីលោក Donald Trump ផ្ទាល់ ព្រោះកាលពីប្រាំឆ្នាំមុន គាត់មានឱកាសមាសដើម្បីធ្វើឱ្យទ្រព្យសម្បត្តិរបស់គាត់កើនឡើង តែគាត់មិនធ្វើ។ ជាមួយគ្នានេះ ដោយសារគំនិតរបស់គាត់ មកដល់ថ្ងៃនេះ គាត់មិនត្រឹមតែមិនអាចសូម្បីតែរក្សាចំណាត់ថ្នាក់របស់គាត់នៅក្នុងបញ្ជីនោះទេ គាត់ក៏បានបាត់បង់ឱកាសឡើងជាអ្នកមានបំផុតទី១៣៣ នៅក្នុងប្រទេសផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ forbes