Mark Zuckerberg បានបង្កើតហ្វេសប៊ុកនៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់នៅសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០០៤ ហើយនៅឆ្នាំ ២០០៧ គាត់បានក្លាយជា មហាសេដ្ឋី។ មួយឆ្នាំក្រោយមកក្រុមហ៊ុន Facebook បានបង្ហាញខ្លួនជាលើកដំបូងនៅផ្សារភាគហ៊ុនញូវយ៉កជា IPO បច្ចេកវិទ្យាធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលធ្វើឲ្យ Mark ក្លាយជាមហាសេដ្ឋីបង្កើតដោយខ្លួនពាន់លាន វ័យក្មេងបំផុតនៅលើពិភពលោកក្នុងវ័យ ២៣ឆ្នាំ។
ដោយឡែកយុទ្ធសាស្រ្តវិនិយោគយូរអង្វែងរបស់ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett ទីបំផុតបានបង្កើតឋានៈឲ្យ Warren ក្លាយជាមហាសេដ្ឋីពាន់លាននៅអាយុ ៥៦ឆ្នាំ បន្ទាប់ពីប្រហែល ២៦ឆ្នាំ ដែលគាត់បានចូលរួមក្នុងចំណាត់ថ្នាក់មហាសសេដ្ឋីទាំង ៧រូប។

ជាមួយគ្នានេះ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានស្ថិតក្នុងឋានៈជាមហាសេដ្ឋីអស់រយៈពេល ២ឆ្នាំ មុនពេលគាត់ក្លាយជាមហាសេដ្ឋីពាន់លានក្នុងឆ្នាំ១៩៩៨ នៅពេលដែលក្រុមហ៊ុន Amazon បានផ្សព្វផ្សាយជាសាធារណៈ។ នៅពេលនោះលោក Buffett មានទ្រព្យសម្បត្តិជិត ៣០ ពាន់លានដុល្លារ ហើយជិត ២០ ឆ្នាំក្រោយមក Bezos មានទ្រព្យសម្បត្តិប្រហែលជាង ៣០ កោដិដុល្លារច្រើនជាងលោក Buffett។

យោងតាមគេហទំព័រ Betway ដែលជាគេហទំព័រភ្នាល់តាមអ៉ីនធឺរណេតបានប្រើបញ្ជី Forbes 2018 របស់មហាសេដ្ឋី និងសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ដើម្បីដឹងថាតើមនុស្សដែលមានជាងគេបំផុតនៅលើពិភពលោកចំណាយពេលកម្រិតណា ដើម្បីឡើងឋានៈពីមហាសេដ្ឋីរហូតដល់មហាសេដ្ឋីពាន់លាន។ ប្លុកបានតាមដានមើលនៅពេលដែលមនុស្សម្នាក់ៗលេចមុខក្នុងបញ្ជីទាំងពីរ ហើយក៏បានប្រមូលរបាយការណ៍ព័ត៌មាន និងចំណាត់ថ្នាក់ដើម្បីបញ្ជាក់ពីអាយុរបស់ពួកគេនៅពេលនោះ។ នៅពេលដែលមិនអាចរកឃើញអាយុពិតប្រាកដ Betway Insider បានធ្វើការប៉ាន់ស្មានដោយផ្អែកលើជោគជ័យធំដំបូងរបស់បុគ្គលម្នាក់ៗនៅក្នុងអាជីវកម្ម។

ជាក់ស្ដែងវិស័យបច្ចេកវិទ្យាហាក់ដូចជា ឧស្សាហកម្មកសាងទ្រព្យសម្បត្តិលឿនបំផុត ហើយអ្នកមានបំផុតខាងផ្នែកបច្ចេកវិទ្យាគិតជាមធ្យមចំណាយពេល ៥ ឆ្នាំ ដើម្បីប្ដូរឋានៈពីមហាសេដ្ឋីទៅជាមហាសេដ្ឋីពាន់់លាន។ ហើយជាលទ្ធផលលោក Warren Buffett ចំណាយពេលអស់ជាង ២៥ ឆ្នាំដើម្បីឈានដល់មហាសេដ្ឋីពាន់លាន ខណៈJeff Bezos និង Mark Zuckerberg ចាយពេលមិនដល់ ២ឆ្នាំផង។ យ៉ាងណាសូមក្រឡេកមើលក្រាហ្វិចខាងក្រោមដើម្បីដឹងថាតើមនុស្សដែលមានជាងគេបំផុតនៅលើពិភពលោកចំណាយពេលកម្រិតណា ពីឋានៈជាមហាសេដ្ឋី រហូតដល់មហាសេដ្ឋីពាន់លាន៕



