បុគ្គល ៥ រូបដែលក្លាយជាមនុស្សជោគជ័យ បន្ទាប់ពីប្រឈមមុខនឹងការបរាជ័យជាច្រើនដង
បុគ្គលជោគជ័យ July 14, 2020 Chan Sreyny

នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗជៀសមិនផុតពីការបរាជ័យនោះទេ។ ការបរាជ័យអាចធ្វើឱ្យអ្នកសបាក់ទឹកចិត្ត ឫពេលខ្លះអាចធ្វើឱ្យអ្នកគិតវាជាទីបញ្ចប់របស់អ្នក ប៉ុន្តែអ្នកត្រូវគិតថាការបរាជ័យគឺជាផ្លូវដែរអ្នកកំពុងដើរ ដោយមនុស្សជាច្រើនបានឈានទៅរកជោគជ័យនៅលើផ្លូវមួយនេះ។ ហើយនេះគឺជាបុគ្គល ៥ រូបដែលបានឆ្លងកាត់ការបរាជ័យមុនពេលមានឈ្មោះល្បីទូទាំងពិភពលោក៖

១. Milton Hershey ៖ គឺជាបុរសម្នាក់ដែលផលិតស្ករសូកូឡាទឹកដោះគោមុនដំបូងគេ ដែលយើងទាំងអស់គ្នាចូលចិត្ត។ មុនពេលបើកអាជីវកម្មស្កគ្រាប់ផ្ទាល់ខ្លួនគាត់បានធ្វើការនៅរោងចក្រស្ករគ្រាប់ក្នុងស្រុកមួយកន្លែង ប៉ុន្តែនៅពេលដែលគាត់សម្រេចចិត្តចេញទៅបើករាងចក្រផ្ទាល់ខ្លួន គាត់រងការបរាជ័យយ៉ាងខ្លាំង។ ទោះបីជាមានការបរាជ័យ ២ ដងទៀតក៏ដោយ គាត់ក៏បានវិលត្រឡប់មកធ្វើស្រែចម្ការវិញ ហើយធ្វើឱ្យល្អឥតខ្ចោះនូវសិល្បៈនៃការធ្វើស្ករ​សូកូឡាទឹកដោះគោ ដ៏ឈ្ងុយឆ្ងាញ់ដែលមានឈ្មោះថា Hershey chocolate ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ។

២. Albert Einstein ៖ ត្រូវបានគេស្គាល់ថាជាបិតាអ្នកប្រាជ្ញវិទ្យាសាស្រ្តសម័យទំនើប ដ៏ល្បីល្បាញមួយរូបក្នុងសវត្សទី២១ ។ លោកមិនត្រឹមជាអ្នកវិទ្យាសាស្រ្តដែលរកឃើញនូវទ្រឹស្ដីសំខាន់ៗនោះទេ តែទស្សនៈរបស់លោកជាត្រូវបានគេយកទៅប្រើប្រាស់យ៉ាងច្រើនផងដែរ។ ប៉ុន្តែការចាប់ផ្ដើមរបស់អ្នកប្រាជ្ញរូបនេះក៏មិនល្អប៉ុន្មានដែរ ដោយកាលពីក្មេងគាត់មិននិយាយអ្វីទាំងអស់រហូតដល់គាត់អាយុរ ៤ ឆ្នាំ។ មុនពេលក្លាយជាមនុស្សដ៏ពូកែម្នាកើក្នុងពេលបច្ចុប្បន្ននេះ គ្រូបង្រៀននៅសាលាបឋមសិក្សារបស់គាត់បានចាត់ទុកគាត់ថា ជាក្មេងដែលខ្ជិលច្រអូស ដោយសារតែគាត់សួរសំណួរចម្លែកៗដែលមិនសមហេតុសមផលទៅកាន់អ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ ក៏គាត់មិនខ្វល់ហើយបន្តបង្កើតទ្រឹស្ដីពីច្បាប់ទំនាញ ដែរយើងភាគច្រើននៅតែមិនអាចយល់បានមកទល់ពេលនេះ។

៣. Oprah Winfrey ៖ គឺជានារីម្នាក់ដែលបានឆ្លងកាត់រឿងរ៉ាវដែរអាក្រក់បំផុតកាលពីនាងនៅក្មេង បន្ទាប់ពីនាងបានសម្រាលកូននៅអាយុរ ១៤ ឆ្នាំ។ នាងត្រូវបានរំលោភបំពានម្ដងហើយ ម្ដងទៀតដោយបងប្អូនជីដូនមួយ ពូ និងមិត្តភក្តិក្នុងគ្រួសាររបស់នាង។ ទោះបីជានាងមានអតីតកាលដ៏ខ្លោចផ្សារក៏ដោយ ប៉ុន្តែនាងបានខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យ និងទទួលបានទ្រព្យសម្បត្តិសុទ្ធចំនួន ២.៩ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។

៤. Thomas Edison ៖ ត្រូវបានគេស្គាល់ថាគឺជា ស្ថាបនិកអំពូលមុនគេបង្អស់នៅក្នុងពិភពលោក។ Edison ទើបតែអាចរក្សាកំណត់ត្រាសម្រាប់ការបរាជ័យច្រើនបំផុតមុនពេលទទួលបានជោគជ័យលើគម្រោងតែមួយ ដោយគាត់បានបរាជ័យជាច្រើនពាន់ដងមុនពេលបង្កើតអំពូលដែលមានមុខងារ។ ការឆ្លើយតបរបស់គាត់បានល្បីដល់សហគ្រិនទូរទាំងពិភពលោកថា « ខ្ញុំមិនបានបរាជ័យទេ ប៉ុន្តែខ្ញុំទើបតែរកឃើញ ១០,០០០ វិធីដែលមិនដំណើរការ »។

៥. Walt Disney ៖ បានចាប់ផ្ដើមអាជីពដំបូងរបស់គាត់ ត្រូវបានគេបណ្ដេញចេញពីកន្លែងការសែតមួយដោយសារតែគាត់គ្មានភាពច្នៃប្រឌិតគ្រប់គ្រាន់។ ក្រោយមកតុក្កតា Mickey Mouse របស់គាត់បដិសេធព្រោះពួកគេចាត់ទុកថាវាគួរឱ្យខ្លាចសម្រាប់ស្រ្តី។ រឿងទាំងនេះមិនទាន់ចប់នោះទេ លោកក៏បរាជ័យម្ដងទៀតទៅលើគំនូរជីវចលរឿង “The Three Little Pigs” ក៏ត្រូវបានគេបដិសេធដែរ ព្រោះវាមានតួរអង្គតែបួនប៉ុណ្ណោះ។ ទោះយ៉ាងណាក្ដីមកទាល់បច្ចុប្បន្ននេះ Disney ទទួលបានជោគជ័យដោយសារការមិនបោះបង់ និមិនស្ដាប់ពាក្យរិះគន់ពីមជ្ឈដ្ឋានជុំវិញ ហើយឆ្ពោះទៅរកក្ដីសុបិន្តរបស់ខ្លួន៕

អត្ថបទ៖ នីតា
ប្រភព៖ entrepreneur