មហាសេដ្ឋីលំដាប់ពិភពលោក Warren Buffett បរិច្ចាគថវិកាជាលើកចុងក្រោយជិត ៣ ពាន់លានដុល្លារនៃភាគហ៊ុន Berkshire ដល់មូលនិធិសប្បុរសជន
បុគ្គលជោគជ័យ July 9, 2020 Chan Sreyny

លោក Warren Buffett បានបរិច្ចាគទឹកប្រាក់ប្រហែល ២.៩ ពាន់លានដុល្លារអាមេរិកនៃភាគហ៊ុន Berkshire Hathaway ដល់មូលនិធិសប្បុរសជន ៤ នៃគ្រួសាររបស់គាត់ និងមូលនិធិ Bill & Melinda Gates ដែលជាការបរិច្ចាគចុងក្រោយបំផុត ប៉ុន្តែនៅតូចជាងផែនការក្នុងការលះបង់ទ្រព្យសម្បត្តិរបស់គាត់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធ (ថ្ងៃទី ៨ ខែកក្កដា) របស់ក្រុមហ៊ុន Berkshire បានឲ្យដឹងថា ការបរិច្ចាគប្រចាំឆ្នាំលើកទី ១៥ របស់លោក Buffett មានចំនួន ១៥.៩៧ លាន Class B ហ៊ុនរបស់ Berkshire។ ការបរិចា្ចគនេះបានជម្រុញឲ្យការបរិច្ចាគរបស់គាត់ដល់សប្បុរសជនកើនឡើងដល់ចំនួនជាង ៣៧.៤ ពាន់លានដុល្លារចាប់តាំងពីលោក Buffett ដែលមានអាយុ ៩០ឆ្នាំ បានចាប់ផ្ដើមចែកភាគហ៊ុន Berkshir របសគាត់នៅខែសីហា ឆ្នាំ២០០៦។

គួរឲ្យដឹងថា ភាគហ៊ុនដែលមហាសេដ្ឋីរូបនេះបានបរិច្ចាគរួមមាន ៤/៥ នៃការបរិច្ចាគទៅមូលនិធិ Bill & Melinda Gates ហើយនៅសល់គឺទៅមូលនិធិ Susan Thompson Buffett ដែលត្រូវបានគេបានគេហៅថាជាភរិយាដំបូងរបស់លោក Buffett ហើយសប្បុរសធម៌ដែលគ្រប់គ្រងដោយកូនៗ របស់គាត់គឺ Howard, Susan និង Peter សម្រាប់មូលនិធិ Howard G Buffett មូលនិធិ Sherwood និងមូលនិធិ NoVo។

ជាមួយគ្នានេះដែរការបរិច្ចាគដ៏ធំបំផុតរបស់កំពូលអ្នកជំនួញរូបនេះក្នុងចំនួនប្រមាណ ៣.៦១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ នៅពេលដែលតម្លៃភាគហ៊ុនរបស់ Berkshire ឡើងខ្ពស់។ យ៉ាងណាមិញទោះបីជាលោក Buffett បានបរិច្ចាគភាគហ៊ុនចំនួន ៤៨% នៃភាគហ៊ុនរបស់ Berkshire ក៏ដោយក៏លោកនៅតែជាម្ចាស់ភាគហ៊ុន ១៥.៥% នៃក្រុមហ៊ុន Omaha ដែលមានមូលដ្ឋាននៅរដ្ឋ Nebraska និងគ្រប់គ្រងអំណាច ៣១% នៃអំណាចបោះឆ្នោតរបស់ខ្លួន។

ហើយបើយោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងនៅថ្ងៃអង្គារនេះថាលោក Buffett នៅតែមានតម្លៃរហូតដល់ ៧១.៤ ពាន់លានដុល្លារដែលជាប់ចំណាត់ថ្នាក់ទី៧ នៅទូទាំងពិភពលោក។ ភាគហ៊ុន Berkshire បានលក់ដាច់នៅលើទីផ្សារយ៉ាងច្រើននៅឆ្នាំ ២០១៩ និង ២០២០ ខណៈ Berkshire មានអាជីវកម្មជាង ៩០ ហើយក្រុមហ៊ុននេះក៏កាន់កាប់ភាគហ៊ុនរាប់សិបផងដែរក្នុងនោះមានក្រុមហ៊ុន Apple Inc ជាង ៩៣ ពាន់លានដុល្លារដោយផ្អែកលើឯកសារដែលបានចងក្រង៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia