ស្ថានភាពអាសន្នរបស់ប្រទេសជប៉ុនចំពោះការរាតត្បាតនៃវីរុស Covid-19 ដែលតម្រូវឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះ បានក្លាយជាឱកាស និងផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនអ៉ីនធឺណេត GMO ហើយបានប្រែក្លាយជាស្ថាបនិកក្រុមហ៊ុនមួយនេះ គឺលោក Masatoshi Kumagai ទៅជាមហាសេដ្ឋីក្នុងមួយពព្រិចភ្នែក។
លោក Masatoshi Kumagai បានឃើញទ្រព្យសម្បត្តិសុទ្ធរបស់ខ្លួនកើនឡើងដល់ទៅ ១ ពាន់លានដុល្លារ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីកំណើននៃការប្រើប្រាស់អ៉ឺនធឺណេតនៅជប៉ុនក្នុងអំឡុងពេលរាតត្បាតនេះ។ ខណៈក្រុមហ៊ុនអ៉ីនធឺណេត GMO ផ្ដល់នូវសេវាអ៉ីនធឺណេតសម្រាប់ cloud storage និង web hosting រួមទាំងការផ្សាយពាណិជ្ជកម្មនិងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណេត ធនាគារតាមអ៉ីនធឺណេត និង cryptoassets។

ជាមួយគ្នានេះវិនិយោគិនបង្ហាញនូវសុទិដ្ឋិនិយមចំពោះ ការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុនអ៉ីនធឺណេតរបស់ជប៉ុនមួយនេះ នៅពេលដែលមនុស្សកាន់តែច្រើនបានប្រើប្រាស់អ៉ីនធឺណេតក្នុងអំឡុងពេលប្រកាសអាសន្នរបស់ប្រទេស។ បើតាមសម្ដីរបសម្ចាស់ក្រុមហ៊ុនមួយនេះបានឲ្យដឹងថា៖ «ទំរង់ថ្មីនៃអាជីវកម្ម និងរបៀបរស់នៅផ្អែកលើអ៉ីនធឺណេតដូចជា ការងារទូរគមនាគមន៍ ការពិនិត្យសុខភាពតាមអីនធឺណេត ថ្នាក់អ៉ីនធឺណេត និងការទិញទំនិញតាមអ៉ីនធឺណេតថ្មីៗនេះ បានចាប់ផ្តើមកើនឡើងដោយសារតែការរីករាលដាលនៃវីរុស Covid-19 ដែលនាំឱ្យមានតំរូវការកាន់តែច្រើនសម្រាប់អ្វីដែលយើងបានបន្តធ្វើសម្រាប់ ២៥ ឆ្នាំកន្លងមក »។

លោក Kumagai ដែលមានអាយុ ៥៧ ឆ្នាំកាលពីខែកក្កដាបានបង្កើតក្រុមហ៊ុន GMO Internet ដែលជាក្រុមហ៊ុនពហុប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំ ១៩៩១។ ភាគច្រើននៃទ្រព្យសម្បត្តិរបស់លោក គឺបានមកពីភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនអ៉ីនធឺណេតមួយនេះ ។ យោងតាមគេហទំព័ររបស់ GMO អ៉ីនធឺណេត Kumagai បានរកឃើញអ៉ីនធឺណេតបន្ទាប់ពីបានអានអត្ថបទមួយអំពីវាក្នុងឆ្នាំ ១៩៩៤ ហើយនៅឆ្នាំ ១៩៩៥ ក្រុមហ៊ុនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅជាសេវាកម្មអ៉ីនធឺណេត។

ក្រៅពី GMO Internet លោក Kumagai ក៏មានជំនាញផ្សេងទៀតផងដែរ ដោយយោងតាមគេហទំព័រផ្ទាល់ខ្លួនរបស់គាត់ គាត់មានជាអ្នកបើកឧទ្ធម្ភាគចក្រ និងអ្នកមុជទឹក។ គាត់ចូលចិត្តស្រាហើយបានវិនិយោគលើអ្នកនាំចូលស្រាជប៉ុន Vin Passion និងប្រមូលទិញស្នាដៃសិល្បៈដោយវិចិត្រករ និងជាងចម្លាក់ជនជាតិអង់គ្លេសឈ្មោះ Julian Opie។ ទោះបីជាយ៉ាងនេះក្ដីលោក Kumagai មិនដូចមហាសេដ្ឋីជប៉ុនភាគច្រើនទេ គឺគាត់បានឈប់រៀននៅថ្នាក់វិទ្យាល័យ ដោយគាត់បាននិយាយនៅលើគេហទំព័ររបស់គាត់ថា៖ « ខ្ញុំខ្មាស់នឹងខ្លួនឯង ខ្ញុំមិនបានរៀនទាល់តែសោះ ជាហេតុធ្វើឲ្យខ្ញុំជឿជាក់ថាខ្ញុំមិនអាចសម្រេចបានអ្វីធំដុំនោះទេ»៕

អត្ថបទ៖ លីនី
ប្រភព៖ forbes


