ទ្រព្យសម្បត្តិរបស់ Jeff Bezos កើនដល់ ១៧១.៦ ពាន់លានដុល្លារជាប់ជាកំណត់ត្រាកំពូល បន្ទាប់ពីការលែងលះ
បុគ្គលជោគជ័យ July 2, 2020 Chan Sreyny

ទ្រព្យសម្បត្តិរបស់លោក Jeff Bezos បានកើនឡើងដល់កំពូលទោះបីជាគាត់បានឱ្យភាគហ៊ុនចំនួន ១ ភាគ ៤ របស់ក្រុមហ៊ុន Amazon.com Inc ទៅប្រពន្ធរបស់គាត់ដើម្បីដោះស្រាយក្នុងការលែងលះកាលពីឆ្នាំមុនក៏ដោយ។ ភាគហ៊ុនរបស់ក្រុមហ៊ុនលក់រាយដែលមានទីតាំងនៅទីក្រុង Seattle បានកើនឡើង ៤.៤% កាលពីថ្ងៃពុធ គឺជាតម្លៃខ្ពស់បំផុតដែលទទួលបានចំនួន ២៨៧៨.៧០ ដុល្លារ ធ្វើឱ្យទ្រព្យសម្បត្តិរបស់គាត់ឈានមុខគេលើពិភពលោករហូតដល់ ១៧១.៦ ពាន់លានដុល្លារ។

ចំនួននេះខ្ពស់ជាងកាលពីឆ្នាំមុនៗដែលមានត្រឹមតែ ១៦៧.៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។ ប្រាក់ចំណេញរបស់គាត់មានចំនួន ៥៦.៧ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ បានបង្ហាញពីកើនឡើងទ្រព្យសម្បត្តិ ក្នុងកំឡុងពេលដែលសហរដ្ឋអាមេរិកមានវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត។ ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) និងការធ្វើសប្បុរសធម៌នៅតែរក្សាដំណែងរបស់គាត់ ខណៈដែលមនុស្សរាប់សិបលាននាក់បានបាត់បង់ការងារធ្វើក៏ដោយ។

នៅសប្តាហ៍នេះ បន្ទាប់ពីទទួលបានការរិះគន់អំពីការផ្ដល់ប្រាក់លើកទឹកចិត្តរបស់បុគ្គលិកក្នុងកំឡុងពេលមានជំងឺ Covid-19 ក្រុមហ៊ុន Amazon បាននិយាយថាខ្លួននឹងចំណាយប្រាក់ប្រហែល ៥០០ លានដុល្លារដើម្បីលើកទឹកចិត្ដដល់កម្មករជួរមុខរបស់ខ្លួនក្នុងម្នាក់ ៥០០ ដុល្លារ។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុនបានបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីទ្រព្យសម្បត្តិ របស់ស្ថាបនិកខ្លួនទេ។

គួរបញ្ជាក់ផងដែរថា មិនមែនមហាសេដ្ឋីទាំងអស់សុទ្ធតែបង្ហាញពីតួរលេខនៃការកើនឡើងទឹកប្រាក់របស់ខ្លួននោះទេ ជាក់ស្ដែងដូចជាស្ថាបនិកយីហោ Zara លោក Amancio Ortega បានខាតបង់ទឺកប្រាក់ចំនួន ១៩.២ ពាន់លានដុល្លារដែលភាគច្រើនលោកជាអ្នកដែលមានសន្ទស្សន៍ក្នុង Bloomberg ។ ចំណែកឯប្រធានក្រុមហ៊ុន Berkshire Hathaway Inc លោក Warren Buffett បានខាតបង់ទឹកប្រាក់ ១៩ ពាន់លានដុល្លារ និងមហាសេដ្ឋីបារាំងម្ចាស់ក្រុមហ៊ុន LVMH លោក Bernard Arnault បានខាតបង់ទឹកប្រាក់ ១៧.៦ ពាន់លានដុល្លា៕

អត្ថបទ៖ នីតា
ប្រភព៖ bloomberg