ធនាគាពិភពលោកបានកំណត់ថាប្រជាជនដែលរកប្រាក់ចំណូលបាន ៥.៥០ ដុល្លារក្នុងមួយថ្ងៃ នឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រដោយសារជំងឺ COVID-19 ។ ប៉ុន្តែសេណារីយ៉ូបានបង្ហាញពីភាពធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋចំនួន ៥៤៨ លាននាក់ បានធ្លាក់ចុះរហូតដល់ ២០% ។ ចំពោះការបង្ហាញនេះមានកម្រិតប្រាក់ចំណូលទាបជាងការកំណត់របស់ធនាគាពិភពលោកទៅទៀត។
នៅចន្លោះឆ្នាំ ២០១៥ និង ២០១៨ អត្រានៃភាពក្រីក្រនៅប្រទេសថៃបានកើនឡើងពី ៧.២% ដល់ ៩.៨% ហើយចំនួនប្រជាជនដែលរស់នៅក្នុងភាពក្រីក្របានកើនឡើងពី ៤.៨៥ លាននាក់ដល់ជាង ៦.៧ លាននាក់។ ភាពក្រីក្រនៅឆ្នាំ ២០១៨ មានការកើនឡើងខ្ពស់ ដែលការកើនឡើងនេះបានកើតឡើងនៅតាមតំបន់ចំនួន ៦១ ក្នុងចំណោម ៧៧ ខេត្ត។
ទោះបីកន្លែងជាច្រើនត្រូវបានបិទទ្វារក៏ដោយ ក៏ករណីអ្នកឆ្លងជំងឺ COVID-19 មានការកើនឡើងជារៀងរល់ថ្ងៃនៅទូទាំងពិភពលោកនាពេលថ្មីៗនេះដែលបានឈានដល់កំរិតខ្ពស់បំផុត ខណៈដែលសេដ្ឋកិច្ចមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយជំងឺរាតត្បាតជាសកលមួយនេះ។

យោងតាមការប៉ាន់ស្មានមួយបានបង្ហាញថាប្រជាជនចន្លោះពី ៤២០ ទៅ ៥៨០ លាននាក់នៅទូទាំងពិភពលោកអាចនឹងធ្លាក់ចូលក្នុងភាពក្រីក្រដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក។ ប្រជាជនទាំងអស់កំពុងស្ថិតក្នុងហានិភ័យយ៉ាងខ្លាំង ពីព្រោះបណ្តាប្រទេសក្រីក្របំផុតនៅទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីនកំពុងប្រឈមមុខនឹងភាពអាសន្នផ្នែកសេដ្ឋកិច្ច និងសុខភាព ដែលទាមទារឱ្យមានការសង្គ្រោះជាបន្ទាន់។ ប្រទេសមួយចំនួន ដែលមានប្រាក់ចំណូលកម្រិតមធ្យមក៏ត្រូវការជំនួយផងដែរ។ ជារួមប្រទេសទាំងនេះតំណាងឱ្យ ៧០% នៃចំនួនប្រជាជនពិភពលោក ដែលស្មើនឹងប្រមាណមួយភាគបីនៃ GDP សកល៕

អត្ថបទ៖ នីតា
ប្រភព៖ thailand-business-news


