រាល់ស្ថាបនិកដែលទទួលបានជោគជ័យតែងតែនិយាយពីចំណុចពិសេសមួយនៅក្នុងប្រវត្តិក្រុមហ៊ុនរបស់ពួកគេ ដែលវាគឺជាទ្រព្យ ឬ ដើមទុនដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុននោះគឺ ជាមនុស្ស។ ជាការពិតណាស់ធនធានដែលសំខាន់បំផុតនៅក្នុងក្រុមហ៊ុនរបស់អ្នក មិនមែនជាអ្វីដែលអ្នកបង្កើតឡើងដោយខ្លួនឯងនោះទេ ហើយវាក៏មិនមែនជាឧបករណ៍ គ្រឿងម៉ាស៊ីន រោងចក្ររូបវន្តទេ ហើយវាក៏មិនមែនជាទិន្នន័យបច្ចេកវិទ្យា ឬកម្មសិទ្ធិបញ្ញានោះដែរ។
ប៉ុន្តែផ្នែកដ៏មានតំលៃបំផុតនៃក្រុមហ៊ុនរបស់អ្នកគឺ ប្រជាជន – មូលធនមនុស្ស – ហើយផែនការដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកឆ្ពោះទៅមុខដែលត្រូវចាប់ផ្តើមដោយពួកគេទាំងនោះ។ ជាក់ស្ដែងលោក Steve Jobs ស្ថាបនិកក្រុមហ៊ុនអេឡិចត្រូនិកយក្សដ៏ល្បីរបស់ពិភពលោក Apple ធ្លាប់បាននិយាយថា « វាមិនសមហេតុផលទេក្នុងការជួលមនុស្សឆ្លាតហើយប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ។ យើងជួលមនុស្សឆ្លាតដូច្នេះពួកគេអាចប្រាប់យើងពីអ្វីដែលត្រូវធ្វើ »។

លោកបានបន្ថែមថា អ្នកដឹកនាំដែលឆ្លាតជាងគេមានសមត្ថភាពមិនធម្មតាក្នុងការជួលមនុស្សដែលឆ្លាតជាងពួកគេដែលនឹងជំរុញពួកគេតាមរយៈការគិតចម្រុះ និងជំរុញអាជីវកម្មរបស់ពួកគេឆ្ពោះទៅមុខ។ ជាការពិតណាស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការជួលមនុស្សឆ្លាតដែលយល់ច្បាស់ពីចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលបំណងរបស់គាត់ ព្រោះកាលពី ២០ឆ្នាំមុនភាពជាអ្នកដឹកនាំគឺស្ថិតនៅលើការបញ្ជា និងការគ្រប់គ្រង ពោលគឺមានភាពម៉ឺងម៉ាត់និងមានអំណាច។ មេដឹកនាំពីកាលពីមុន ត្រូវមានចម្លើយសម្រាប់ប្រតិបត្តិការទាំងអស់ ហើយប្រាប់និយោជិករបស់ពួកគេនូវអ្វីដែលត្រូវធ្វើ។ ចំណែកឯនិយោជិកបានធ្វើតាមច្បាប់ ឬ ធ្វើតាមអ្វីដែលពួកគេត្រូវបានគេប្រាប់៕

អត្ថបទ៖ លីនី
ប្រភព៖ hackernoon


