៥ គន្លឹះពីមហាសេដ្ឋីពាន់លាន Elon Musk ដើម្បីឈានទៅរកជោគជ័យនៅក្នុងអាជីវកម្ម
បុគ្គលជោគជ័យ June 16, 2020 Chan Sreyny

លោក Elon Musk គឺជាសហគ្រិនដ៏ល្បីឈ្មោះម្នាក់ ដែលដំបូងឡើយគាត់គឺជាអ្នកបង្កើត Paypal បន្ទាប់មកដោយសារតែគាត់មហិច្ឆិតាចង់បង្កើតអ្វីដែលខ្ពស់ ដែលហោះឆ្លងកាត់មេឃបាន គាត់ក៏បានបង្កើតក្រុមហ៊ុន SpaceX ។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានក្លាយជាគំរូសម្រាប់បំផុសទឹកចិត្តដល់មនុស្សរាប់លាននាក់ទៀតផង។ លោក Musk ក៏បានប្រាប់គន្លឹះទាំង ៥ ដែលធ្វើឱ្យគាត់ទទួលបានជោគជ័យ ដែលយើងគ្រប់គ្នាគួររៀនសូត្រតាម៖

១- កសាងគ្រឹះរឹងមាំ៖ Elon Musk គឺជាអ្នកឈ្លក់វង្វេងក្នុងការបង្កើតមូលដ្ឋានគ្រឹះមុននឹងគាត់ដំណើរការអាជីវកម្មរបស់គាត់ ដូច្នេះហើយបានជាគាត់ណែនាំទៅកាន់សហគ្រិនក្រោយៗថា មុននឹងបង្កើតអាជីវកម្មអ្វីមួយយើងត្រូវសិក្សាស្វែងយល់អំពីមូលដ្ឋានគ្រឹះរបស់វាជាមុនសិន។​ សហគ្រិនទាំងអស់ អាចសិក្សាអំពីគ្រឹះរបស់អាជីវកម្មបានតាមរយៈការអានសៀវភៅ ការស្រាវជ្រាវ ការស្វែងយល់អំពីអាជីវកម្មដែលដំណើរការរួចមកហើយ។

២-ផ្ដោតលើផលប៉ះពាល់ មិនមែនផ្ដោតលើលុយ រឺការប៉ាន់ស្មាន៖ សហគ្រិនទាំងអស់ត្រូវផ្ដោតទៅលើអ្វីដែលពាក់ព័ន្ធទៅនឹងកង្វះខាតរបស់ខ្លួនដែលបានផ្ដល់ជូនទៅអោយអតិថិជន ដោយមិនផ្ដោតទៅលើប្រាក់ចំនេញ។ ប្រសិនបើអ្នកចង់អោយអាជីវកម្មអ្នកក្លាយទៅជាអាជីវកម្មដ៏អស្ចារ្យ ចូរអ្នកកុំធ្វើវាដើម្បីតែខ្លួនឯង។

៣-រក្សាការព្យាយាម និងបន្តគោលដៅរបស់អ្នកឱ្យដើរទៅមុខជានិច្ច៖ ពេលខ្លះអ្វីដែលពិបាកបំផុតក្នុងការធ្វើជាសហគ្រិនគឺក្រោកឡើងពីការដួល។ លោក​ Musk ត្រូវបានគេមើលងាយបន្ទាប់ពីក្រុមហ៊ុន Tesla របស់គាត់បានធ្លាក់ចុះ ហើយគាត់ក៏បានខ្ជីលុយពីមិត្តភិត្តរបស់គាត់ដើម្បីស្ដារក្រុមហ៊ុនឡើងវិញ។ គាត់បានតស៊ូធ្វើការរយៈពេល ១០០ ម៉ោងក្នុងមួយសប្ដាហ៍ នៅទីបំផុតក្រុមហ៊ុនរបស់គាត់ក៏ទទួលបានជោគជ័យដល់ពេលបច្ចុប្បន្ន។

៤-ជួលបុគ្គលិកដែលមានទេពកោសល្យ និងមានចិត្តល្អ៖ ការជ្រើសរើសបុគ្គលិកគឺជារឿងដ៏សំខាន់សម្រាប់សហគ្រិននីមួយៗ ខណៈលោក Musk បានសម្ភាសន៍បុគ្គលិករាប់រយនាក់ដែលពួកគេពោរពេញទៅដោយទេពកោសល្យ ប៉ុន្តែដោយសារអាកប្បកិរិយា និងអត្តចរិកមិនល្អ ដូច្នេះពួកគេមិនទទួលបានការងារពីក្រុមហ៊ុនគាត់ទេ។

៥- ការបរាជ័យ មិនមែនជាការចុះចាញ់នោះទេ៖ ការបរាជ័យមិនបានកំណត់ជោគជតារបស់អ្នកនោះទេ ដូច្នេះនៅពេលដែលអ្នកបរាជ័យអ្នកត្រូវរៀបចំផែនការបន្ទាប់ដើម្បីធ្វើវាឱ្យកាន់តែប្រសើរឡើង។ ជាក់ស្ដែង លោក Elon Musk ខ្លាចការបរាជ័យប៉ុន្តែគាត់មិនរង់ចាំឱ្យវាវាយគាត់ឱ្យដួលនោះទេ ដោយគាត់ខិតខំកែច្នៃវារហូតទទួលបានជោគជ័យ៕

អត្ថបទ៖ នីតា
ប្រភព៖ thinkmarketingmagazine