យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ចាប់តាំងពី Wall street បានបញ្ចេញរបាយការណ៍មួយថា សហរដ្ឋអាមេរិកបានបន្ថែមការងារចំនួន ២.៥ លាននៅក្នុងខែឧសភា ដែលជាការកើនឡើងខ្ពស់បំផុតក្នុងកំណត់ត្រារបស់ខ្លួនមក សន្ទស្សន៍ S&P 500 និង Dow Jones បានកើនឡើងប្រហែល ៣% ហើយទីផ្សារពិភពលោកក៏បានកើនឡើងខ្ពស់ផងដែរ នៅពេលដែលវិនិយោគិនមានការចាប់អារម្មណ៍ចំពោះការបន្តបើកលក់រាយ និងអាជីវកម្មនៅជុំវិញពិភពលោក។
ជាក់ស្ដែងនេះជាដំណឹងដ៏ល្អបំផុត សម្រាប់ក្រុមមហាសេដ្ឋីទាំង ១០រូបនេះ ដែលមានទ្រព្យស្តុក ភាគច្រើននៃស្តុកទាំងនោះបានកើនឡើងចំនួន ១៩.៤ ពាន់លានដុល្លារកាលពីថ្ងៃសុក្រ៖
១. ស្ថាបនិកនៃក្រុមហ៊ុន LVMH លោក Bernad Arnault មានទ្រព្យសម្បត្តិសុទ្ធ ១១០.៩ ពាន់លានដុល្លារ កើនឡើង ៣.៨ ពាន់លានដុល្លារ។
២. មហាសេដ្ឋី Warrent Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បតិ្តសុទ្ធ ៧៩.១ ពាន់លានដុល្លារ កើនឡើង ៣.៤ ពាន់លានដុល្លារ។

៣. ស្ថាបនិកក្រុមហ៊ុន luxury group Kering លោក Francois Pinult មានទ្រព្យសម្បត្តិសុទ្ធ ៤០ ពាន់លានដុល្លារ កើនឡើង ១.៨ ពាន់លានដុល្លារ។

៤. មហាសេដ្ឋី Colin Zheng Huang នាយកប្រតិបត្តិក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo មានទ្រព្យសម្បតិ្ត ៣៦.១ ពាន់លានដុល្លារ កើនឡើង ១.៨ ពាន់លានដុល្លារ។

៥. ស្ថាបនិកក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates មានទ្រព្យសម្បត្តិសុទ្ធ ១១១.២ ពាន់លានដុល្លារ កើនឡើង ១.៦ ពាន់លានដុល្លារ។

៦. មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook មានទ្រព្យសម្បត្តិសុទ្ធ ៨៥ ពាន់លានដុល្លារ កើនឡើង ១.៦ ពាន់លានដុល្លារ។

៧. មហាសេដ្ឋី Carlos Slim Helu នាយកប្រតិបត្តិក្រុមហ៊ុន Telmex មានទ្រព្យសម្បតិ្តសុទ្ធ ៥៦.៨ ពាន់លានដុល្លារ កើនឡើង ១.៦ ពាន់លានដុល្លារ។

៨. មហាសេដ្ឋី Carlos Slim Helu ម្ចាស់ខ្សែសង្វាក់ម៉ូដ ZARA មានទ្រព្យសម្បត្តិ ៧០.៦ ពាន់លានដុល្លារ កើនឡើង ១.៣ ពាន់លាន។

៩. Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិ ៦៦.៥ ពាន់លាន កើនឡើង ១.៣ ពាន់លាន។

១០. មហាសេដ្ឋី Jeff Bezos ស្ថាបនក្រុមហ៊ុន Amazon មានទ្រព្យសុទ្ធ ១៤៩.៥ ពាន់លានដុល្លារ កើនឡើង ១.២ ពាន់លាន៕

ប្រភព៖ forbes
អត្ថបទ៖ លីនី


