មហាសេដ្ឋីលំដាប់ទី២ លើលោក ណែនាំសៀវភៅពីតិចនិកធ្វើអាជីវកម្ម ល្អបំផុតសម្រាប់អ្នកដែលចង់ចេញប្រលូកក្នុងវិស័យនេះដំបូង
បុគ្គលជោគជ័យ June 2, 2020 Chan Sreyny

មហាសេដ្ឋីបង្កើតប្រាក់ពាន់លានដុល្លារដោយខ្លួនឯង និងជាសហស្ថាបនិក Microsoft លោក Bill Gates ជាបុគ្គលមួយរូបដែលចូលចិត្តចំណាយពេលរបស់ខ្លួនក្នុងការអានសៀវភៅជានិច្ច។ ក្នុងនាមជាអ្នកចូលចិត្តការអាន លោក Bill Gates តែងតែណែនាំសៀវភៅល្អៗដល់មនុស្សគ្រប់គ្នាឲ្យអានពាក់ព័ន្ធនឹងការអប់រំ ការយល់ដឹងនៅក្នុង​សង្គម ប៉ុន្តែមហាសេដ្ឋីកម្រណែនាំសៀវភៅបែបអាជីវកម្មណាស់។

ប៉ុន្តែយោងតាមសារព័ត៌មាន CBNC បានឲ្យដឹងថា លោក Gates បានណែនាំសៀវភៅពីការធ្វើជំនួញមួយដែលខុសពីសៀវភៅដទៃទៀត ដែលមនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលចង់ចាប់ផ្ដើមប្រកបអាជីវកម្មចំណាយពេលអាន។ សៀវភៅដ៏មានតម្លៃដែលអ្នកគ្រប់គ្នាមិនគួររំលងនោះមានចំណងជើង «The Ride of a Lifetime» របស់អតីតនាយកប្រតិបត្តិ Disney លោក Robert Iger។

លោក Robert Iger ដែលបានកាន់តំណែងឌីជីថល Disney ក្នុងឆ្នាំ ២០០៥ និងចូលនិវត្តន៍នៅឆ្នាំ ២០២០ ដែលបានចងក្រងសៀវភៅដោយពន្យល់ពីអ្វីដែលជានាយកប្រតិបត្តិបានល្អបំផុត។ ចំណេះដឹង​នៅក្នុងសៀវភៅនោះគាត់អាចនាំអ្នកចូលធ្វើការនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយ និងបង្ហាញពីរបៀបដែលគាត់គិតអំពីការពង្រឹងភាពខ្លាំង និងរក្សាភាពទន់ខ្សោយរបស់ខ្លួន។

ប៉ុន្តែប្រសិនបើអ្នកមិនមានចំណាប់អារម្មណ៍ក្នុងពិភពជំនួញក៏ដោយវាជាការកម្សាន្ត និងមានប្រយោជន៍ ព្រោះអ្នកអាចនឹងពេញចិត្តសៀវភៅនេះមិនថាអ្នកកំពុងស្វែងរកការយល់ដឹងពីអាជីវកម្ម ឬ គ្រាន់តែចង់អានបន្ទាប់ពីអ្នកមានបំផុតលើពិភពលោកដូចជា សហស្ថាបនិកក្រុមហ៊ុន Microsoft បានណែនាំ៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី