បើឆាកឆ្នាំថ្មីភ្លាម តំណាងចែកចាយឆ្នើមរបស់ក្រុមហ៊ុន Nainy beauty CO.LTD បានប្រមូលពិន្ទុប្ដូរយកឡាន ១គ្រឿងយ៉ាងថ្មីសន្លាងពីផលិតផល Nainy beauty ដោយមិនចាំយូរតែម្ដង។ តំណាងឆ្នើម Daimond ដែលមានឈ្មោះថា Kenny SK នៅតំបន់ច្បារអំពៅ ក្រុងភ្នំពេញ ផ្ដើមចេញពីការចាប់លក់ដំបូងជាកូនធីមធម្មតា ចាយទុនមិនដល់ ១០០០ ដុល្លារផង តែអាចឡើងតំណែងស្រើតៗ ក្លាយជាតំណាងចែកចាយធំនៅក្នុងក្រុមហ៊ុន។
មិនតែប៉ុណ្ណោះចាប់ផ្ដើមលក់ដូរជាមួយផលិតផល ប្រកបដោយទំនុកចិត្ត បានធ្វើឲ្យតំណាងចែកចាយរូបនេះ អាចកែប្រែជីវិតបានយ៉ាងល្អប្រសើរ ជាមួយមុខរបរដ៏នឹងធឹងមួយលើវិស័យអនឡាញ ដោយគិតមកទល់ពេលនេះប្រើពេលត្រឹមតែ ២ ឆ្នាំជាងតែប៉ុណ្ណោះ គាត់អាចសម្រេចបាននូវផ្ទះក្នុងក្ដីស្រម៉ៃ ម៉ូតូ ឡានដោយការសន្សំពិន្ទុពីការលក់ រួមជាមួយប្រាក់ចំណេញ ។

ចេញរកស៊ីដោយជ្រើសរើសនូវផលិតដែលមានគុណភាព និងប្រភពច្បាស់លាស់ទទួលស្គាល់ដោយក្រសួងសុខាភិបាល ជាពិសេសផលិតផលដែលកំពុងល្បីល្បាញ មានទីផ្សារស្រាប់មិនពិបាកលក់ Nainy beauty មួយនេះ ធ្វើឲ្យតំណាងចែកចាយគ្រប់គ្នាមានទំនុកចិត្គ្ត លក់ផលិតផលដាច់ហូរហែ កូនធីមនាំគ្នាសម្រុកចូលជាតំណាងចែកចាយ ដោយអ្នកខ្លះចាប់ផ្ដើមពីអ្នកប្រើប្រាស់រហូតក្លាយជាអ្នកលក់។ ជាក់ស្ដែងដូចតំណាង Daimond ខាងច្បារអំពៅរូបនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយកាលពីឆ្នាំមុនប្ដូរពិន្ទុយកម៉ូតូ ឆ្នាំនេះកាន់តែពិសេសប្ដូរពិន្ទុយកឡានតែម្ដង រំលងពេលទើបតែមួយឆ្នាំសោះ៕







