កម្រងសុភាសិត ១០ ឃ្លា ពី អាល់ប៊ឺត អាញស្តាញ សម្រាប់បំផុសគំនិត និងជំរុញទឹកចិត្តក្នុងការរស់នៅ
បុគ្គលជោគជ័យ August 19, 2019 Chan Sreyny

លោក អាល់ប៊ឺត អាញស្តាញ ជាអ្នកវិទ្យាសាស្រ្តក្នុងសម័យទំនើបប្រកបដោយគំនិត និងមានភាពវ័យឆ្លាតបំផុត ដែលត្រូវបានគេទទួលស្គាល់នៅជុំវិញពិភពលោក។ ពីររបកគំហើញវិទ្យាសាស្រ្តដ៏អស្ចារ្យរបស់គាត់ ជាមួយនឹងការលំបាកដែលគាត់បានស៊ូទ្រាំនៅក្នុងជីវិត អាញស្តាញ បានចែករំលែកនូវចំណេះដឹង និងការយល់ដឹងជាច្រើនអំពីជីវិតមនុស្ស និងរឿងទូទៅនៅក្នុងពិភពលោក ដោយចងក្រងជាសុភាសិតសម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីបំផុសគំនិតនៅក្នុងជីវិតរស់នៅដូចជា៖

១. « រឿងដែលសំខាន់បំផុត គឺមិនត្រូវឈប់សួរសំនួរ។ ការចង់ដឹងចង់ឃើញមានមូលហេតុរបស់វា » ។

២. « សេចក្ដីពិត គឺជាអ្វីដែលជាបទពិសោធនៃការសាកល្បង » ។

៣. « មានតែជីវិតមួយដែលរស់នៅសំរាប់អ្នកដទៃប៉ុណ្ណោះដែលជាជីវិតដ៏មានតម្លៃមួយ » ។

៤. « ការអប់រំគឺជាអ្វីដែលនៅសេសសល់ បន្ទាប់ពីមនុស្សម្នាក់បានភ្លេចនូវអ្វីដេលពួកគេបានរៀននៅសាលា​ »។

៥. « ជីវិតប្រៀបបីដូចជាការជិះកង់ ដើម្បីរក្សាជំហរអ្នកត្រូវតែបន្តដំណើរទៅមុខទៀត »។

៦. « មើលឲ្យស៊ីជម្រៅទៅលើធម្មជាតិ ហើយពេលនោះអ្នកនឹងយល់អ្វីៗទាំងអស់កាន់តែច្បាស់ »។

៧. « យើងមិនអាចដោះស្រាយបញ្ហារបស់យើងជាមួយនឹងការគិត ដូចដែលយើងបានប្រើនៅពេលដែលយើងបង្កើតវាឡើងនោះទេ » ។

៨. « រៀនពីម្សិលមិញ រស់សំរាប់ថ្ងៃនេះ សង្ឃឹមសំរាប់ថ្ងៃស្អែក។ រឿងសំខាន់គឺមិនត្រូវឈប់សួរសំណួរឡើយ កុំខ្លាចសួរពិភពលោកដែលនៅជុំវិញអ្នក »។

៩. « អ្នកដែលមិនដែលធ្វើខុស គឺមិនដែលព្យាយាមធ្វើអ្វីថ្មីឡើយ »។

១០.« មានវិធីពីរយ៉ាងក្នុងការរស់នៅ៖ អ្នកអាចរស់នៅដូចជាគ្មានអព្ភូតហេតុអ្វីឡើយ។ អ្នកអាចរស់នៅដូចជាអ្វីៗទាំងអស់គឺជាអព្ភូតហេតុដ៏អស្ចារ្យមួយ » ។

អត្ថបទ៖ លីនី