ស្ថាបនិកក្រុមហ៊ុន Alibaba បានចែករំលែកបទពិសោធន៍ក្នុងជីវិត ដោយរៀនពីចំនុចមួយនេះ ដើម្បីផ្លាស់ប្ដូរខ្លួនឯង
បុគ្គលជោគជ័យ July 1, 2019 Khmernote

មហាសេដ្ឋីជំនួញចិន និងស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានចែករំលែកប្រវត្តិសាស្រ្តយូរអង្វែងនៃការបរាជ័យផ្ទាល់ខ្លួនរបស់គាត់ ហើយជម្រុញឲ្យមនុស្សរៀនពីកំហុសរបស់ពួកគេ និងមិនបោះបង់ដើម្បីធ្វើការផ្លាស់ប្ដូរខ្លួនឯងឈានទៅរកភាពជោគជ័យ។ យោងទៅតាមបទពិសោធន៍របស់លោកកន្លងមក ទម្រាំមានថ្ងៃនេះ លោកត្រូវបានគេបដិសេធ និងជួបរឿងបរាជ័យជាច្រើននៅក្នុងជីវិតមិនថាការសិក្សា ការងារ និងការកស៊ី ប៉ុន្តែលោកនៅតែមិនបោះបង់ និងរៀនសូត្រពីការបរាជ័យទាំងនោះ។

លោក Jack Ma ធ្លាប់បរាជ័យក្នុងការធ្វើតេស្តបឋមសិក្សាពីរដង និងបីដងសម្រាប់មធ្យមសិក្សា ធ្លាប់ត្រូវបានគេបដិសេធការងារចំនួន ៣០ដង និងត្រូវបានគេបដិសេធចំពោះដាក់ពាក្យសុំទៅសាកលវិទ្យាល័យ Harvard ដប់ដងផងដែរ។ ដូច្នេះអ្វីដែលលោកបានជួបប្រទះ លោកតែងតែប្រើប្រាស់វា​ ដើម្បីផ្លាស់ប្ដូរខ្លួនឯង មិនបោះបង់ត្រូវប្រយុទ្ធ និងតស៊ូដូច Forrest Gump និងមិនត្អូញត្អែទោះបីជាលោកបរាជ័យ ឬ ជោគជ័យក៏ដោយ​។ លោកតែងតែគិតអ្វីៗគ្រប់យ៉ាងក្នុងផ្លូវវិជ្ជមាន ព្រោះលោកដឹងថាមិនមាននរណាម្នាក់ល្អគ្រប់ដប់នោះទេ ព្រោះសូម្បីតែសព្វថ្ងៃនៅមានមនុស្សជាច្រើនដែលបដិសេធចំពោះលោក៕

អត្ថបទ៖ លីនី