លក្ខណៈពិសេស ៨ យ៉ាង នៅពីក្រោយភាពជោគជ័យរបស់បុគ្គលល្បីៗលើពិភពលោក
បុគ្គលជោគជ័យ June 21, 2019 Khmernote

សហគ្រិនល្បីៗជាច្រើនរូបដូចជាលោក Richard Branson លោក Steve Jobs លោក Larry Page លោក​ Warren Buffet និងជាច្រើនអ្នកទៀតដែលត្រូវបានគេស្គាល់ថាជាបុគ្គលជោគជ័យបំផុតលើពិភពលោក ដោយមានលក្ខណៈពិសេសផ្ទាល់ខ្លួន ក្នុងការបង្កើតបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងបរិយាកាសតែមួយគត់របស់ខ្លួន។ មូលហេតុដែលធ្វើឲ្យពួកគេទទួលបានជោគជ័យ ខណៈពេលដែលមនុស្សជាច្រើនមិនអាចធ្វើបាន គឺមានលក្ខណៈពិសេស ៨ យ៉ាងដែលពួកគេតែងតែធ្វើ៖

១. ស្ដាប់ច្រើនជាងនិយាយ៖ លោក Richard Branson បានដាក់ឈ្មោះថាការស្តាប់ជាគោលការណ៍ដឹកនាំដ៏សំខាន់បំផុត ដោយគាត់និយាយថា «ការស្តាប់ជួយឱ្យយើងរៀនពីគ្នាទៅវិញទៅមកពីទីផ្សារ និងពីកំហុសដែលត្រូវធ្វើដើម្បីទទួលបានភាពពិតប្រាកដណាមួយ»។

២. ត្រៀមខ្លួនដើម្បីទទួលបរាជ័យ៖ អ្នកនឹងមិនទទួលបានជោគជ័យនោះទេ​ប្រសិនបើអ្នក មិនប្រុងប្រយ័ត្ន មិនហ៊ានប្រថុយប្រថាន ហើយទទួលយកការបរាជ័យ ដូចជាភាពជោគជ័យនលើវិថីរបសអ្នក។ ស្ទើរតែគ្រប់សហគ្រិនដែលទទួលបានជោគជ័យមានភាពបរាជ័យមួយចំនួនក្នុងការរកស៊ីរបស់ពួកគេ។

៣. ការចង់ដឹងចង់ឃើញ៖​ រឿងដែលជំរុញឲ្យពួកគេទទួលបានជោគជ័យ គឺការចង់ដឹងចង់ឃើញ ដែលជាចំណុចសំខាន់មួយដើម្បីសម្រេចបានភាពជោគជ័យ ដោយពួកគេប្រើជីវិតក្នុងការរស់នៅដោយផ្ដោតសំខាន់ និងរៀនសូត្រពីរឿងដែលកើតមានឡើងនៅជុំវិញខ្លួនរបស់ពួកគេ ហើយតែងតែរកវិធីផ្សេងៗ ដែលអាចធ្វើឲ្យអ្វីមួយមានភាពប្រសើរជាងមុន។

៤. ប្តេជ្ញាធ្វើតាមចំណង់ចំណូលចិត្តរបស់ពួកគេ៖ មនុស្សជាច្រើនបានធ្វើដំណើរឆ្លងកាត់ជីវិតរបស់ពួកគេ ដោយមិនធ្លាប់រកឃើញអ្វីដែលពួកគេពិតជាចង់បាន។ តែសម្រាប់សហគ្រិន និងបុគ្គលល្បីៗ ទទួលបានជោគជ័យបន្ទាប់ពីពួកគេកំណត់ពីចំណង់ចំណូលចិត្តរបស់ពួកគេ ហើយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថាពួកគេពេញចិត្ត នឹងចំណង់ចំណូលចិត្តនោះ។

៥. ទទួលស្គាល់នូវអ្វីដែលពួកគេមិនបានដឹង៖ ការយល់ច្រឡំជាទូទៅអំពីសហគ្រិនដែលទទួលបានជោគជ័យ គឺថាពួកគេជាមនុស្សក្រអឺតក្រទមហើយជឿជាក់ថាពួកគេដឹងអ្វីៗទាំងអស់ ដោយឡែកសហគ្រិនដែលទទួលបានជោគជ័យបំផុត គឺជាអ្នកទីមួយដែលទទួលស្គាល់ថាពួកគេមិនដឹងគ្រប់អ្វីៗទាំងអស់ទេ។ អ្វីដែលពួកគេបានរៀនកាន់តែច្រើន ពួកគេរកឃើញអ្វីដែលពួកគេមិនដឹងកាន់តែច្រើន។ ដើម្បីភាពជោគជ័យពិតប្រាកដអ្នកត្រូវតែរៀនពីបទពិសោធន៍របស់អ្នកនៅក្នុងជីវិត ហើយត្រូវរក្សាគំនិតបើកចំហ និងត្រូវត្រៀមខ្លួនដើម្បីដោះស្រាយការរិះគន់ឱ្យបានត្រឹមត្រូវតាមការចង្អុលបង្ហាញ។

៦. ដឹងពីរបៀប និងពេលដែលត្រូវជំទាស់៖ សហគ្រិនដែលទទួលបានជោគជ័យពិតប្រាកដអាចមើលឃើញនូវឱកាសជាច្រើនសម្រាប់អាជីវកម្មរបស់ពួកគេដើម្បីទទួលយក។ សំខាន់ជាងនេះទៅទៀតពួកគេក៏អាចមើលឃើញថា វានឹងមិនមានអត្ថប្រយោជន៍ សម្រាប់ពួកគេដើម្បីស្វែងរកឱកាសគ្រប់យ៉ាងដែលកើតឡើង។

៧.​ ដឹងពីសារៈសំខាន់នៃភាពស្មើគ្នា៖ សហគ្រិនដែលទទួលបានជោគជ័យពិតប្រាកដ ដឹងថានៅក្នុងជីវិតរស់នៅមានរឿងជាច្រើនទៀត ដែលត្រូវធ្វើជាងការបើកអាជីវកម្មរបស់ពួកគេ ដែលត្រូវចំណាយពេលវេលាដ៏ល្អជាមួយគ្រួសាររបស់ពួកគេ ដោយមានការសំរាក និងវិស្សមកាល។ មានករណីខ្លះ សហគ្រិនជាច្រើនចំណាយពេលធ្វើការច្រើនម៉ោង និងខិតខំដើម្បីទទួលបានជោគជ័យ រហូតដល់ជួបប្រទះនឹងបញ្ហាសុខភាពជាយថាហេតុ។

៨. ដឹងពីរបៀបបង្កើតក្រុមដ៏ល្អ៖ គ្មានសហគ្រិនណាម្នាក់ដែលបានទទួលបានជោគជ័យដោយខ្លួនឯងនោះទេ ពួកគេទាំងអស់សុទ្ធតែបានបង្កើតក្រុមនៃមនុស្ស ដែលស្មោះត្រង់ មានគំនិតច្នៃប្រឌិត និងមានជំនាញពិតប្រាកដ។ ដើម្បីក្លាយជាសហគ្រិនជោគជ័យអ្នកត្រូវដឹងអំពីរបៀបប្រើប្រាស់អំណាច អ្នកត្រូវមានលទ្ធភាពអនុញ្ញាតឱ្យអ្នកដទៃចូលរួមហើយធ្វើការសម្រេចចិត្តក្នុងផ្នែកដែលពួកគេទទួលខុសត្រូវ៕

អត្ថបទ៖ លីនី