កំហុស ៣ យ៉ាងក្នុងការខ្ជះខ្ជាយប្រាក់កាក់ ដែលមហាសេដ្ឋីលំដាប់ពិភពលោក ២រូបមិនធ្លាប់ធ្វើ តែយើងគ្រប់គ្នាតែងតែធ្វើ
បុគ្គលជោគជ័យ June 20, 2022 Khmernote

ប្រសិនបើអ្នកចង់ឈានដល់ឋានៈជាមហាសេដ្ឋី អ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើបាន គឺរៀនពីអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដូចជាសហស្ថាបនិក Microsoft លោក Bill Gates និងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett។ ខាងក្រោមនេះជារឿង ៣ យ៉ាងដែលអ្នកមិនធ្លាប់បានដឹងពីរបៀបដែលអ្នកមានបំផុតលើលោកថែរក្សាហិរញ្ញវត្ថុរបស់ពួកគេ ហើយយើងអាចយកជាគំរូបាន៖

១.ពួកគេមិនមើលរំលងពិន្ទុកាតឥណទានរបស់ពួកគេទេ៖ ពិន្ទុកាតឥណទានរបស់អ្នកដើរតួនាទីនាំមុខក្នុងការកំណត់អត្រាការប្រាក់របស់អ្នក។ កាលណាពិន្ទុឥណទានខ្ពស់ អាចធ្វើឱ្យអ្នកទទួលបានអត្រាការប្រាក់ទាប និងជួយឱ្យអ្នកសន្សំការប្រាក់បានរាប់ពាន់ដុល្លារប្រាក់ ចំណែកឯពិន្ទុទាបអាចការពារអ្នកពីការខ្ចីប្រាក់ ប្រសិនបើអ្នកចង់ខ្ចី។ ដូច្នេះអ្នកមាន ដឹងពីរឿងនេះហើយពួកគេមិនដែលព្រងើយកន្ដើយលើពិន្ទុឥណទានរបស់ពួកគេទេ ជាពិសេសពួកគេបានពិនិត្យមើលពិន្ទុរបស់ពួកគេជានិច្ច និងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរក្សាវាបានល្អ។

២.ពួកគេមិនចំណាយទៅលើអ្វីដែលមិនចាំបាច់៖ ជាការពិតណាស់យើងតែងតែឃើញអ្នកដែលមានទ្រព្យសម្បត្តិច្រើនបំផុត បោះទុនជាច្រើនពាន់ដុល្លារទៅលើរឿងគួរឲ្យអស់សំណើចជាច្រើន ប៉ុន្តែអ្នកមិនបានដឹងទេថា ពួកគេមានរបៀបក្នុងការសន្សំយ៉ាងឆ្លាតវៃដែលអ្នកអាចនឹងភ្ញាក់ផ្អើលដូចជា លោក Bill Gates ពាក់នាឡិកាតម្លៃត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ ហើយលោក Warren Buffett បរិភោគអាហាពេលព្រឹកជារៀងរាល់ថ្ងៃនៅហាង McDonald’s ដែលមានតម្លៃមិនដែលលើសពី ៣.១៧ ដុល្លារនោះទេ។ ចំណុចនេះអាចបង្ហាញថា ពួកគេដឹងច្រើនជាងមនុស្សគ្រប់គ្នាថា ការដើរទិញឥវ៉ាន់យ៉ាងប្រុងប្រយ័ត្ន អាចសម្រេចបាននូវរបៀបរស់នៅជាច្រើន ហើយការចំណាយលើអ្វីដែលមិនចាំបាច់នាំឲ្យមានការខ្ជះខ្ជាយហួសកំរិត និងជំពាក់បំណុល ដូច្នេះរឿងបីយ៉ាងនេះហើយ ដែលមនុស្សជោគជ័យត្រូវជៀសវាង។

៣.ការបញ្ចុះតម្លៃពីទីផ្សារមិនអាចទាក់ទាញពួកគេបាន៖ នៅលើទីផ្សារភាគច្រើនតែងតែមានការប្រកួតប្រជែងដោយធ្វើការបញ្ចុះតម្លៃ ប៉ុន្តែសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិច្រើនដូចជាលោក Bill Gates និងលោក Warren Buffett ការបញ្ចុះតម្លៃមិនអាចទាក់ទាញពួកគេបានទេ។ ពួកគេអាចពេញចិត្តនឹងតម្លៃ ប៉ុន្តែពួកគេក៏សម្លឹងមើល ហើយតែងតែថ្លឹងថ្លែងពីអត្ថប្រយោជន៍នៃគុណភាពធៀបជាធំ ថាតើវាស័ក្កសមនឹងការចំណាយ ឬ ក៏អត់៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc