Joel Flory ប្រែក្លាយវាសនាពីជាងថតរូបការ មកជាស្ថាបនិកកម្មវិធីរូបថត ១ដ៏ល្បីនៅលើ App Store ដាក់ឱ្យប្រើដំបូងរកចំណូលបានខ្ទង់សែនដុល្លារត្រឹម ២៤ម៉ោង
បុគ្គលជោគជ័យ January 5, 2022 Khmernote

ជាការពិតណាស់ចំណង់ចំណូលចិត្ត គឺជាផ្នែកមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាអាចសម្រេចបាននូវភាពជោគជ័យ ហើយវា​ក៏ជាកំលាំងជម្រុញដ៏ខ្លាំងក្លាមួយផងដែរ ដែលធ្វើឲ្យពួកគេឈានទៅមុខរហូត​សម្រេចបាននូវការប៉ងទុក។ ជាក់ស្ដែងលោក Joel Flory ស្ថាបនិករបស់ VSCO ដែលជាកម្មវិធីរូបថតដែលរកចំណូលបានខ្ពស់បំផុតមួយក្នុងចំណោមកម្មវិធីធំៗ ទាំង ៥ នៅក្នុង App Store និង​រកចំណូលបានជាង ២៥០,០០០ ដុល្លារត្រឹមរយៈពេល ២៤ម៉ោង ក្នុងការដាក់បង្ហាញដំបូង។

ពីអាជីពជាអ្នកថតរូបអាពាហ៍ពិពាហ៍ដែលទទួលបានជោគជ័យរហូតដល់ការបង្កើតកម្មវិធីរូបថត ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ ស្ថាបនិកវ័យក្មេងរូបនេះ បានបង្ហើបឲ្យដឹងថា គាត់អាចទទួលបានជោគជ័យយ៉ាងឆាប់រហ័សដូច្នេះ ដោយសារគាត់ផ្ដោតលើចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការថតរូប ការរចនា និងបច្ចេកវិទ្យា។ បន្ថែមពីនេះសហស្ថាបនិកនិងជានាយកប្រតិបត្តិ VSCO ជឿជាក់យ៉ាងខ្លាំងទៅលើការច្នៃប្រឌិត ហើយគិតថាវាគឺជាជាភាសាពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ inc