អាជ្ញាធរទេសចរណ៍ថៃរំពឹងថា ប្រជាជនប្រមាណ ៣.០២ លាននាក់នឹងធ្វើដំណើរកម្សាន្តក្នុងប្រទេសថៃអំឡុងពេលវិស្សមកាលរយៈពេល ៤ ថ្ងៃខាងមុខនេះ
ទេសចរណ៍ November 17, 2020 Chan Sreyny

អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ប្រជាជនប្រមាណ ៣.០២ លាននាក់នឹងធ្វើដំណើរកម្សាន្តក្នុងប្រទេសថៃក្នុងអំឡុងចុងសប្តាហ៍ ចាប់ពីថ្ងៃទី ១៩ ដល់ ២២ ខែវិច្ឆិកា។ អភិបាល TAT លោក Yuthasak Supasorn បានមានប្រសាសន៍ថា ចំនួនអ្នកធ្វើដំណើរសរុបនឹងត្រូវបានបិទនៅក្នុងអំឡុងពេលពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា។ TAT រំពឹងថា អ្នកដំណើរក្នុងរដូវវិស្សមកាលរយៈពេលវែងនេះអាចរកប្រាក់ចំណូលបានជាង ១២.៦ ពាន់លានបាត (ជាង ៤១ ម៉ឺនដុល្លារ) ។

លោក Yuthasak បានបន្ថែមទៀតថា ព័ត៌មានអំពីករណីឆ្លងជំងឺ Covid-19 នៅក្នុងពេលថ្មីៗនេះ អាចជះឥទ្ធិពលដល់ផែនការរបស់អ្នកធ្វើដំណើរទៅទស្សនាក្នុងអំឡុងពេលវិស្សមកាល។ ការឈប់សម្រាករយៈពេលវែងទាំងនេះ នឹងមិនមានភាពមមាញឹកនោះទេព្រោះក្រុមហ៊ុនឯកជនមួយចំនួនមិនបានអនុវត្តតាមទីភ្នាក់ងាររដ្ឋាភិបាលក្នុងការផ្តល់ថ្ងៃឈប់សម្រាកបន្ថែម។

ក្រៅពីនេះ នឹងមានថ្ងៃឈប់សម្រាករយៈពាលវែងមួយទៀតនៅខែធ្នូ ដូច្នេះមនុស្សមួយចំនួនអាចសម្រេចចិត្តធ្វើដំណើរនៅពេលនោះជំនួសវិញនៅចុងសប្តាហ៍ក្នុងខែវិច្ឆិកា។ អាកាសធាតុត្រជាក់ក្នុងអំឡុងពេលនេះ នឹងជាកត្តាជំរុញឱ្យមនុស្សជាច្រើនទៅទស្សនាតំបន់ភាគខាងជើង និងខាងត្បូងប្រទេសថៃ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand