ត្រឹមមួយពព្រិចភ្នែក Mark Zuckerberg ខាតបង់ប្រាក់ដល់ទៅ ៧ ពាន់លានដុល្លារ ដោយសារបណ្ដាអ្នកផ្សាយពាណិជ្ជកម្មល្បីៗផ្ដាច់ឈប់ផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក
បុគ្គលជោគជ័យ June 29, 2020 Chan Sreyny

ត្រឹមរយៈពេលមួយពព្រិចភ្នែកមហាសេដ្ឋីវ័យក្មេង Mark Zuckerberg ខាតបង់ទឹកប្រាក់ដល់ទៅ ៧ ពាន់លានដុល្លារបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនហ្វេសប៊ុកធ្លាក់ចុ ៨% កាលពីថ្ងៃសុក្រ។ ការធ្លាក់ចុះរួមជាមួយការខាតបង់ប្រាក់មិនចេះតិចនេះ បណ្ដាលមកពីបណ្ដាអ្នកផ្សាយពាណិជ្ជកម្មល្បីៗជាច្រើន​បានប្រកាសថា ពួកគេនឹងប្ដេជ្ញាឈប់ផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញហ្វេសប៊ុករហូតដល់ខែកក្កដា ដើម្បីចូលរួមរិះគន់ពីភាពអសកម្មរបស់ហ្វេសប៊ុកទៅលើរឿងរ៉ាវមួយចំនួន ដែលបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកក្នុងពេលថ្មីៗនេះ រួមទាំងអសកម្មភាពគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងពាក្យពេចន៍ជំរុញការស្អប់ និងព័ត៌មានមិនពិត។

បើយោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា ការធ្វើពហិការនេះបានធ្វើឲ្យប្រពន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះពោរពេញដោយភាពច្របូកច្របល់។ ជាមួយគ្នានេះពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំរបស់ខ្លួន ហ្វេសប៊ុកកាលពីថ្ងៃសុក្របានផ្ញើអនុស្សរណៈដល់អ្នកផ្សាយពាណិជ្ជកម្មដោយសន្យាថា ពង្រឹងឧបករណ៍សុវត្ថិភាព និងការអនុវត្តរបស់ខ្លួន។

បន្ថែមពីនេះទៅទៀតហ្វេសប៊ុកក៏បាននិយាយកាលពីថ្ងៃសុក្រផងដែរថា ខ្លួននឹងចាប់ផ្តើមបែងចែកមាតិការរបស់អ្នកនយោបាយ ដែលបំពានច្បាប់របស់ខ្លួន ប៉ុន្តែយ៉ាងណាការបង្ហោះទាំងនោះនៅតែអាចមានលើ platform ខ្លួនដដែល។ ការធ្វើពហិការនេះ គឺជាគំរូមួយទៀតនៃការបង្កើនឆន្ទៈរបស់ក្រុមហ៊ុនធំៗចូលរួមគាំទ្រជំហររបស់ពួកគេ ដើម្បីឆ្លើយតបនឹងសម្ពាធពីនិយោជិក និងអតិថិជនរបស់ពួកគេ។ គួរឲ្យដឹងផងដែរ មួយរយៈចុងក្រោយក្រុមហ៊ុនហ្វេសប៊ុកហាក់ធ្លាក់កូដយ៉ាងខ្លាំង ដោយខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider