ជារៀងរាល់ឆ្នាំមនុស្សរាប់ពាន់នាក់បានធ្វើអន្តោប្រវេសន៍ ទៅសហរដ្ឋអាមេរិកដោយសង្ឃឹមថានឹងមានអនាគតល្អ ជាក់ស្ដែងយោងតាមទស្សនាវដ្តី Forbes បានបង្ហាញអំពីបញ្ជីស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់អាមេរិកឆ្នាំ 2019 ដែលមានស្ត្រី 80 នាក់។ ក្នុងនោះផងដែរស្រ្តី ដែលជាជនអន្តោប្រវេសន៍ទទួលបានជោគជ័យបំផុតនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ជិតមួយភាគបួននៃស្ត្រី ដែលមានទ្រព្យសម្បត្តិ និងអាចរកប្រាក់បានច្រើនដោយខ្លួនឯង ជាមួយនឹងតម្លៃប្រមាណ ១៨,៤ ពាន់លានដុល្លារស្មើនឹង ៣៣% នៃចំនួនសរុប៖
១.Thai Lee មកពីប្រទេសកូរ៉េខាងត្បូង ជាអ្នកផ្ដល់ព័ត៌មានវិទ្យាដ៏ល្បីមួយរូប ជាមួយទ្រព្យសម្បត្តិ ៣ ពាន់លានដុល្លារ។
២. Peggy Cherng មកពីប្រទេសភូមា ជាម្ចាស់ហាងអាហារសម្រន់ដ៏ល្បី ជាមួយទ្រព្យសម្បត្តិ ១.៧ ពាន់លានដុល្លារ។

៣.Jin Sook Chang មកពីប្រទេសកូរ៉េខាងត្បូង ជាអ្នកច្នៃម៉ូដដ៏ល្បី ជាមួយទ្រព្យសម្បត្តិ ១.៥ ពាន់លានដុល្លារ។

៤.Eren Ozmen មកពីប្រទេស តួកគី ជាអ្នកខាងផ្នែកយានអវកាស ជាមួយទ្រព្យសម្បត្តិ ១.៤ ពាន់លានដុល្លារ។

៥. Jayshree Ullal មកពីប្រទេសអង់គ្លេស ខាងផ្នែកបណ្ដាញកុំព្យូទ័រ ជាមទ្រព្យសម្បត្តិ ១.៤ ពាន់លានដុល្លារ។

៦. Anastasia Soare មកពីប្រទេសរ៉ូម៉ានី ជាម្ចាស់គ្រឿងសម្អាងដ៏ល្បីមួយ ជាមួយទ្រព្យសម្បត្តិ ១.២ ពាន់លានដុល្លារ។

៧.Safra Catz មកពីប្រទេសអ៊ីស្រាអែល ផ្នែក software ជាមួយទ្រព្យសម្បត្តិ ១.១ ពាន់លានដុល្លារ។

៨. Weili Dai មកពីប្រទេសចិន ជា semiconductors ជាមួយទ្រព្យសម្បត្តិ ៩៦០ លានដុល្លារ។

៩.Rihanna មកពីប្រទេសបាបាដូស ជាអ្នកចម្រៀង និងម្ចាស់គ្រឿងសម្អាងដ៏ល្បីមួយ ជាមួយទ្រព្យសម្បត្តិ ៦០០ លានដុល្លារ។

១០. Celine Dion មកពីប្រទេសកាណាដា ជាអ្នកសម្រៀងដ៏ល្បីល្បាញមួយរូប ជាមួយទ្រព្យសម្បត្តិ ៤៥០ លានដុល្លារ។

អត្ថបទ៖ លីនី


