មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ក្លាយជាមហាសេដ្ឋីលំដាប់ទី៣ លើពិភពលោក
បុគ្គលជោគជ័យ September 1, 2022 Naren

(ឥណ្ឌា)៖ លោក Gautam Adani ទើបតែបានវ៉ាដាច់មហាសេដ្ឋីបារាំងលោក Bernard Arnault ដោយឈរក្នុងកំពូលតារាង មហាសេដ្ឋី​កំពូល​ទាំង​៣​ក្នុង​ពិភពលោក។ ដោយលោក​ក៏​ជា​មហាសេដ្ឋី​ជនជាតិអាស៊ី​ដំបូង​គេដែលឈរក្នុង​ចំណោម​មហាសេដ្ឋី​កំពូល​ទាំង​៣​ក្នុង​ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

នេះជាលើកទីមួយហើយដែលមហាសេដ្ឋីអាស៊ីបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលជាចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៣៧.៤ពាន់លានដុល្លារ លោក Adani បានវ៉ាដាច់មហាសេដ្ឋីបារាំង Bernard Arnault។ លោកស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីនាយកប្រតិបត្តិ Tesla លោក Elon Musk និងស្ថាបនិក Amazon លោក Jeff Bezos ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Adani បានពង្រីកអាណាចក្ររបស់គាត់យ៉ាងខ្លាំងក្លាពីធ្យូងថ្ម កំពង់ផែ ស៊ីម៉ងត៍ អាលុយមីណា ទៅកាន់មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយ៕
ប្រភព៖ zingnews