New York នឹងវិនិយោគ ៧៥០ លានដុល្លារក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន
សេដ្ឋកិច្ច July 17, 2020 Chan Sreyny

អភិបាលក្រុង New York លោក Andrew Cuomo បានប្រកាសកម្មវិធីវិនិយោគមួយ កាលពីថ្ងៃទី ១៦ ខែកក្កដា ថានឹងត្រៀមថវិកា ៧៥០ លានដុល្លារ ដើម្បីសាងសង់ស្ថានីយ៍សាករថយន្ត និងហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនីជាផ្នែកមួយនៃគោលដៅរយៈពេលវែងរបស់រដ្ឋ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។

វិធានការនេះត្រូវបានបង្កើតឡើង ដើម្បីបង្កើតស្ថានីយ៍សាករថយន្តចំនួនជាង ៥ ម៉ឺនកន្លែង ហើយភាគច្រើននឹងត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ ដែលគ្រប់គ្រងដោយវិនិយោគិនដោយថវិកាសរុបត្រូវបានកំណត់ថាមានចំនួន ៧០១ លានដុល្លាររហូតដល់ឆ្នាំ ២០២៥ ។ ទឹកប្រាក់ចំនួន ៤៨.៨ លានដុល្លារបន្ថែមទៀត ត្រូវបានបម្រុងទុកពីការទូទាត់សំណងឆ្នាំ ២០១៧ ជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen AG ជុំវិញរឿងអាស្រូវបន្លំការបំភាយម៉ាស៊ូតរបស់ខ្លួន ដើម្បីយកប្រាក់ផ្តល់មូលនិធិដល់សាលាអគ្គិសនី និងឡានក្រុងឆ្លងកាត់ក៏ដូចជាស្ថានីយសាករថយន្ត។

ទន្ទឹមនឹងនេះ សេចក្តីប្រកាសរបស់ទីក្រុង New York កើតឡើងស្របនឹងវិធានការណ៍ស្រដៀងគ្នាដោយរដ្ឋ Florida ដែលកាលពីថ្ងៃទី ១០ ខែកក្កដា បានប្រកាសវិនិយោគ ៨.៦ លានដុល្លារ ដើម្បីពង្រីកស្ថានីយសាករថយន្ត។ ខណៈដែលការលក់រថយន្តអគ្គិសនីបានកើនឡើងជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែនៅតែមានចំនួនតិចជាង ២% នៃការលក់រថយន្តរបស់សហរដ្ឋអាមេរិកទាំងអស់នៅក្នុងឆ្នាំ ២០១៩ នេះបើយោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia