ហិរញ្ញវត្ថុ
  • ប្រាក់ចំណេញ អេស៊ីលីដា ធ្លាក់ចុះ មកសល់ត្រឹមជាង ៨០លានដុល្លារ ក្នុងឆ្នាំ ២០១៨
    ហិរញ្ញវត្ថុ
    June 21, 2019 Khmernote

    ធនាគារដែលមានភាពល្បីល្បាញពេញផ្ទៃប្រទេសកម្ពុជា ដែលវិវត្តន៍ខ្លួនចេញពីអង្គការតូចមួយរកស៊ីវិស័យហិរញ្ញាវត្ថុ កាលពីដើមឆ្នាំ១៩៩៣ ដែលមានឈ្មោះថា អេស៊ីលីដា បច្ចុប្បន្នបានរីកខ្លួនរហូតមាន ២៦២ សាខា នៅទូទាំងប្រទេសកម្ពុជា។ ភាពរីកចំរើនៃវិស័យធនាគារ នៅកម្ពុជា បានធ្វើអោយធនាគារ អេស៊ីលីដា មានអ្នកប្រកួតប្រជែងច្រើន និងធ្វើអោយចំណែកទីផ្សារនៃអតិថិជន ក៏បែងចែកទៅតាមនឹងដូចគ្នា។ បើយោងតាមសេចក្តីប្រកាសរបស់ធនាគារ អេស៊ីលីដា បានអោយដឹងថា នៅឆ្នាំ២០១៨ នេះធនាគារមួយនេះទទួលបានប្រាក់ចំណេញសុទ្ធបន្ទាប់ពីដកពន្ធរួច សរុបមានចំនួន ៨០.៧៤៧ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែទិន្និន័យនេះ វាថយចុះ ៦,៦៤% បើធៀបជាមួយនឹងឆ្នាំ២០១៧។ គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា គឺជាធនាគារមួយដែលមានសាខាច្រើនជាងគេនៅកម្ពុជា និងមានឈ្មោះល្បីល្បាញអស់រាប់សិបឆ្នាំមកហើយ៕ អត្ថបទ៖

  • ធនាគារ ANZ Royal ដែលធ្លាប់ល្បីឈ្មោះរាប់ឆ្នាំ ត្រៀមបាត់ឈ្មោះពីកម្ពុជា ក្នុងខែសីហា នេះហើយ ក្រោយលក់អោយធនាគារជប៉ុន J TRUST
    ហិរញ្ញវត្ថុ
    June 21, 2019 Khmernote

    ធនាគារដែលមានវ័យចំណាស់ និងជាបុត្រសម្ព័ននៅក្នុងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង គឺធនាគារ ANZ Royal នឹងត្រូវបាត់ឈ្មោះពីកម្ពុជា ដោយសារតែបានលក់ភាគហ៊ុនទៅអោយធនាគារជប៉ុន ហើយក៏ត្រៀមផ្លាស់ប្តូរឈ្មោះទៅជាធនាគារ J TRUST នៅក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ធនាគារ ANZ Royal ដែលមាន 23 សាខា នៅកម្ពុជា បានលក់ភាគហ៊ុន ៥៥% របស់ខ្លួនទៅអោយធនាគារជប៉ុន អស់រយៈពេលប្រមាណមួយឆ្នាំកន្លងទៅនេះ នឹងធ្វើការផ្លាស់ប្តូរឈ្មោះទាំងស្រុង ហើយឈ្មោះថា ANZ Royal ក៏មិនមានទៀតឡើយនៅកម្ពុជា។

  • ឆ្នាំ ២០១៨ ABA ត្រូវប៉ាន់ខ្លាំង កើបប្រាក់ចំណេញបានជាង ៧១លានដុល្លារ តែម្នាក់ឯង
    ហិរញ្ញវត្ថុ
    June 21, 2019 Khmernote

    យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃប្រាក់ចំណេញរបស់ធនាគារ ABA ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនេះបានអោយដឹងថា ក្នុងឆ្នាំ២០១៨ ធនាគារដែលមានដើមកំណើតពីប្រទេសកាណាដា មួយនេះទទួលបានប្រាក់ចំណេញសុទ្ធរហូតដល់ទៅ ៧១,៨ លានដុល្លារសហរដ្ឋអាមេរិក បើធៀបទៅនឹងឆ្នាំ ២០១៧ មានត្រឹម ៤៦,២ លានដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះសម្រាប់ឆ្នាំ២០១៨ ប្រាក់ចំណេញមានការកើនឡើងដល់ទៅ ៥៥% បើធៀបជាមួយឆ្នាំ២០១៧។ ក្រៅពីប្រាក់ចំណេញ ធនាគារ ABA ក៏បានបង្ហាញថា បើគិតត្រឹមដំណាច់ឆ្នាំ២០១៨នេះធនាគារមានអ្នកដាក់ប្រាក់បញ្ញើ ៤២៦.០០០នាក់ កើនឡើងពីចុងឆ្នាំ ២០១៧ មានត្រឹមតែ ២៣២.០០០នាក់ ហើយប្រាក់បញ្ញើរនោះមានទំហំទឹកប្រាក់ដល់ ២.២ពាន់លានដុល្លារ។ គួរបញ្ជាក់ផងដែរថា ធនាគារ ABA មានភាគហ៊ុនធំ ៩០%

  • ឱកាសល្អសម្រាប់អ្នកចង់វិនិយោគលើវិស័យមូលបត្រកម្ពុជា ព្រោះធនាគារ ABA នឹងបោះផ្សាយសញ្ញាបណ្ណរបស់ខ្លួន លក់ក្នុងពេលឆាប់ៗ
    ហិរញ្ញវត្ថុ
    June 21, 2019 Khmernote

    កាលពីម្សិលមិញនេះដែរ ធនាគារ ABA ដែលមានដើមកំណើតពីប្រទេសកាណាដា នឹងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ 2007 ហើយមកទល់នឹងបច្ចុប្បន្នបានពង្រីកខ្លួនធំសម្បើមគួរអោយកត់សំគាល់ ជាមួយនឹងសេវាកម្ម i-Banking ទំនើបជាងគេនោះ​បានទទួលនូវការអនុម័តមួយពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើការចាប់ផ្តើមដំណើរការរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX) ដែលនេះក៏ជាឱកាសពិសេសផងដែរ សំរាប់ប្រជាជនកម្ពុជា ដែលមានចំណាប់អារម្មណ៍វិនិយោគលើវិស័យ មូលបត្រនេះ។ បើតាមសេចក្តីប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ ABA ដែលបានធ្វើឡើងកាលពីយប់មិញនេះបានអោយដឹងថា ចំពោះចំណូលដែលទទួលបានពីការលក់សញ្ញាបណ្ណនេះ នឹងត្រូវយកមកប្រើប្រាស់ដើម្បីពង្រីកការគាំទ្ររបស់ធនាគារ ABA ចំពោះអាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ៕