តម្លៃ​ប្រេង​ឡើង​ដល់​ ១២៤​ដុល្លារក្នុង ១បារ៉ែល បន្ទាប់ពី​បណ្ដាប្រទេសសហភាព​អឺរ៉ុប​ហាមឃាត់​ការ​នាំ​ចូល​ប្រេងរុ​ស្ស៊ី ៩០%
សេដ្ឋកិច្ច June 1, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែមកនេះ បន្ទាប់ពីបណ្តាប្រទេសសហភាពអឺរ៉ុបបានយល់ព្រមលើការហាមឃាត់ភាគច្រើនលើការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដោយសារការលុកលុយទៅលើប្រទេសអ៊ុយក្រែន។

ប្រេងឆៅប្រភេទ Brent បានឡើងពី ១២៤ដុល្លារ ទៅ ១២៤.០៣ដុល្លារ កើនឡើង ៣.៩% ក្នុងមួយបារ៉ែល ដែលនេះជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៩ ខែមីនាមក។ ជាមួយគ្នានេះ ប្រេងឆៅ West Texas ដែលកំពុងជួញដូរបានឡើងដល់ ៣.៥% ដល់តម្លៃ ១១៩.០៥ដុល្លារ។ ការកើនឡើងតម្លៃកាលពីថ្ងៃអង្គារនេះ បានដាក់សម្ពាធបន្ថែមទៀតលើទីផ្សារប្រេងដែលធ្វើឱ្យផ្គត់ផ្គង់កាន់តែតឹងតែង ចំពេលដែលតម្រូវការក៏កំពុងកើនឡើង។

គួរបញ្ជាក់ថា ការកើនឡើងដល់កម្រិតខ្ពស់បំផុត​ ១នេះ បានកើតឡើងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយការនាំចូលប្រេងចំនួន ៩០% ពីវិមានក្រឹមឡាំងនៅចុងឆ្នាំ២០២២ ដោយដោះស្រាយភាពជាប់គាំងបន្ទាប់ពីហុងគ្រី ដែលជាអ្នកប្រើប្រាស់ប្រេងដ៏ធំរបស់រុស្សី បានបើកកិច្ចពិភាក្សាដែលបានដំណើរការអស់ជាច្រើនសប្តាហ៍។

ការ​ហាមឃាត់នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​ប្រាំមួយ​របស់​ប្លុក​នេះ ទៅលើ​ក្រុង​ម៉ូស្គូ​ចាប់​តាំង​ពី​សង្រ្គាម​អ៊ុយក្រែន​បានចាប់​ផ្តើម​ក្នុង​ខែ​កុម្ភៈ។ ទន្ទឹមនឹងនេះដែរ តម្លៃប្រេងក៏ត្រូវបានជំរុញដោយការលុបចោលការរឹតបន្តឹងជំងឺរាតត្បាតនៅក្នុងក្រុមហ៊ុននាំចូលដ៏ធំបំផុតរបស់ពិភពលោក គឺប្រទេសចិន។ ប្រទេសនេះបានបន្ធូរបន្ថយវិធានការ (zero-COVID) បន្ទាប់ពីបិទជិតបីខែ ហើយការចាក់សោរដ៏តឹងរ៉ឹង បានបង្ហាញថា តម្រូវការប្រេងឆៅរបស់ចិនធ្លាក់ចុះក្នុងប៉ុន្មានខែថ្មីៗនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo