ប្រទេសថៃ នឹងដាក់ដំណើរការរថយន្តក្រុងរត់លើផ្លូវពីប្រទេសថៃទៅកាន់ប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ ក្រុមហ៊ុនដឹកជញ្ជូនដែលគ្រប់គ្រងដោយរដ្ឋ នឹងដាក់រថយន្តក្រុងរត់លើផ្លូវចំនួន ១០ ពីប្រទេសថៃទៅឡាវចាប់បីថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ។
ជាមួយគ្នានេះដែរលោក Sanyalux Panwattanalikit ប្រធានក្រុមហ៊ុនដឹកជញ្ជូន បាននិយាយថា ផ្លូវចំនួន ៩ ទៀតនឹងត្រូវបន្ថែមទៅផ្លូវដែលបើកដំណើរការដំបូងគេគឺពី Mukdahan ទៅ Savannakhet ដែលបានបើកដំណើរការនៅថ្ងៃទី០៩ ខែឧសភា។ ផ្លូវថ្មីទាំងប្រាំបួនរួមមាន៖ ណងខៃ-វៀងច័ន្ទ,ឧដុង្គ-វៀងចន្ទន៍,អ៊ូប៊ុន រាជថានី-ប៉ាកសេ,ខនកែន-វៀងច័ន្ទ,បាងកក-វៀងច័ន្ទ,នគរភ្នំ-ថាខែក
អាកាសយានដ្ឋានអន្តរជាតិ Udon Thani-Udon Thani-Nong Kha-Vang Vieng,ឈៀងរ៉ៃ-បរកែវ,លាវ-ហ្លួងព្រះបាង។
ជាមួយគ្នានេះដែរ ផ្លូវរថយន្តក្រុងចំនួន ៣ផ្សេងទៀត ទៅកាន់ប្រទេសឡាវ (ឈៀងម៉ៃ-លួងព្រះបាង,បាងកក-ប៉ាក់សេ ,និងណាន់-លួងព្រះបាង) និងផ្លូវរថយន្តក្រុងពីរមកកម្ពុជា គឺ (បាងកក-អារញ្ញប្រាថេត-ប៉ោយប៉ែត-សៀមរាប និងបាងកក-អារញ្ញប្រាថេត-ប៉ោយប៉ែត -ភ្នំពេញ) មិនទាន់បើកនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ផ្លូវថ្មីចំនួន ៩ខ្សែដែលបានរៀរាប់ខាងលើគ្រោងនឹងបើកដំណើរការចាប់ពីថ្ងៃទី១៥ ខែមិថុនា ហើយសំបុត្រនឹងមានលក់នៅគ្រប់ស្តង់លក់សំបុត្រ Transport Co នៅទូទាំងប្រទេស។ ពួកគេក៏អាចទិញតាមអ៊ីនធឺណិតតាមរយៈ https://tcl99web.transport.co.th/Home ។ នៅលើផ្លូវក្នុងស្រុក អ្នកដែលមានកាតសមាជិកនឹងទទួលបានការបញ្ចុះតម្លៃ ៥ ភាគរយ ខណៈសិស្ស និងមន្ត្រីក្រសួងដឹកជញ្ជូននឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ។ ជាមួយគ្នានេះក្រុមហ៊ុននឹងផ្តល់ការបញ្ចុះតម្លៃដល់ក្រុមអ្នកស្ម័គ្រចិត្តនៅពេលក្រោយផងដែរ។ ការបញ្ចុះតម្លៃក៏ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋផងដែរ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


