ថៃ៖ Central World ដែលជាផ្សារទំនើបដ៏ពេញនិយមមួយនៅក្នុងប្រទេសថៃបានរៀបចំកម្មវិធី ប៊ូហ្វេទុរេន និងផ្លែឈើ ដ៏ធំប្រចាំឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យភ្ញៀវទទួលទានទុរេន និងផ្លែឈើថៃដ៏ពេញនិយមរហូតដល់ទៅ ១០មុខមួយចម្អែត ក្នុងរយៈពេល ១ម៉ោង ដោយចំណាយចាប់ពី ៤២៩បាត (ប្រមាណ ១២.៦០ដុល្លារ) សម្រាប់មនុស្សម្នាក់ និងត្រឹមតែ ៣៩៩បាត (ប្រមាណ ១១.៧២ដុល្លារ) សម្រាប់ម្នាក់តែតម្លៃប្រសិនបើធ្វើការកក់សម្រាប់ ២នាក់ និងច្រើននាក់ឡើងទៅ។
កម្មវិធីនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅ Central Food Hall ដោយមានរៀបចំផ្លែឈើដ៏ពេញនិយមរបស់ប្រទេសថៃរហូតដល់ទៅ ១០មុខដូចជា៖ ទុរេន,ឪឡឹក,ត្រសក់ជប៉ុន,សាវម៉ាវ,ស្វាយ,មង្ឃុត,ការ៉េមដូង,និងបាយដំណើបស្វាយទុំជាដើម។ យ៉ាងណាមិញអតិថិជន ត្រូវតម្រូវឱ្យបង់ប្រាក់កក់ជាមុន ហើយចំពោះការខនខានមិនបានទូទាត់ប្រាក់កក់ នោះការកក់នឹងត្រូវបានលុបចោល៕
អត្ថបទ៖ លីនី
ប្រភព៖ hungryhub