យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មានកត្ដាចំនួន៥ ដែលធ្វើឲ្យការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ សម្រេចបានរហូតដល់ជាង ១២៦៣លានដុល្លារ ស្មើនឹងជាង ៤៤% នៃផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។
កត្ដាសំខាន់ៗ ទាំង៥ ដែលធ្វើឲ្យការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធ សម្រេចបានរហូតដល់ជាង ១ ២៦៣លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន៖
ទី១៖ ការបន្តពង្រឹងអភិបាលកិច្ចល្អ។
ទី២៖ ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់។
ទី៣៖ កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារ ផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធទទួលបាន ភាពងាយស្រួល និងចំណេញពេលវេលា ក្នុងការបង់ពន្ធ បានពីគ្រប់ទីកន្លែង។
ទី៤៖ ជម្រើសបង់ពន្ធតាមតាមរយៈធនាគារពាណិជ្ជជាដៃគូរ ដែលគិតមកដល់បច្ចុប្បន្ននេះ មាន៨ ក្នុងនោះមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា ធនាគារ ABA ធនាគារវឌ្ឍនៈ ធនាគារប្រៃណនីយកម្ពុជា និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
ទី៥៖ ការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធសរុបក្នុងរយៈពេល៣ខែ ឆ្នាំ២០២២។
សូមបញ្ជាក់ថា រយៈពេល៣ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាង ៥ ប៊ីលានរៀល កើនឡើង២២.២៥% បើធៀននឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕


ប្រភព៖ ក្រសួងព័ត៌មាន


