យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារបានអនុម័តវិធានការចំនួនពីរ ដើម្បីកាត់បន្ថយតម្លៃនៃការរស់នៅ ចំពេលមានការកើនឡើងតម្លៃនៃប្រេងសាំង។ វិធានការដំបូងគឺ ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ (Ft) ដែលត្រូវបានកាត់បន្ថយ ០.២២បាត (០.០០៦៥ដុល្លារ) ក្នុងមួយឯកតាសម្រាប់គ្រួសារ និងសហគ្រាសខ្នាតតូចដែលប្រើប្រាស់តិចជាង ៣០០ឯកតាក្នុងមួយខែ ហើយការកាត់បន្ថយតម្លៃប្រេងឥន្ធនៈនេះ នឹងដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២២។
ដោយឡែកសម្រាប់វិធានការទី២ អ្នករត់ម៉ូតូឌុបដែលបានចុះបញ្ជីជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៥០បាត (ប្រមាណ ៧.៤១ដុល្លារ) លើប្រេងសាំងប្រភេទ (Gasohol)។ វិធានការទី២ នេះ នឹងដំណើរការចាប់ពីខែឧសភាដល់ខែកក្កដាឆ្នាំ២០២២។
ជាមួយគ្នានេះ អ្នករត់ម៉ូតូឌុប ដែលមានសិទ្ធិទទួលបានការឧបត្ថម្ភធនទាំងនេះ ត្រូវឈ្មោះតាមរយៈកម្មវិធី “Pao Tang
” ហើយស្កែន QR Code នៅស្ថានីយ៍ប្រេងឥន្ធនៈដែលបានសហការ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ៥០ភាគរយនៃប្រេងឥន្ធនៈដែលបានទិញ ដោយកំណត់ត្រឹម ៥០បាត (ប្រមាណ ១.៤៨ដុល្លារ) ក្នុងមួយថ្ងៃ និង ២៥០បាត (ប្រមាណ ៧.៤១ដុល្លារ)ក្នុងមួយខែ។ គួរឱ្យដឹងថា ស្ថិតិរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបង្ហាញថា អ្នកបើកបររហូតដល់ ១០៦,៦៥៥ នាក់នឹងមានសិទ្ធិទទួលបានគម្រោងឧបត្ថម្ភធនប្រេងឥន្ធនៈនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


