អង្គការស្បៀងអាហារពិភពលោក ព្រមានថាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី អាចបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក
សេដ្ឋកិច្ច April 9, 2022 Khmernote

អង្គការស្បៀងអាហារពិភពលោក (WFP) កំពុងព្រមានថា ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនអាចបង្កឱ្យមានវិបត្តិស្បៀអាហារពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ប្រទេសដែលគេស្គាល់ថាជា “ប្រភពស្បៀងអាហាររបស់អឺរ៉ុប” អាចនឹងអស់គ្រាប់ធញ្ញជាតិ ដែលធ្វើឱ្យមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀង។

អង្គការស្បៀងអាហារពិភពលោក បានពិពណ៌នាថាវាជា “គ្រោះមហន្តរាយនៅលើគ្រោះមហន្តរាយ” ហើយបាននិយាយថា ពួកគេមិនដែលស្រមៃថាវាកើតមានឡើងនោះទេ។ អង្គការនេះបានប៉ាន់ប្រមាណថា ៤៥ភាគរយនៃចំនួនប្រជាជនអ៊ុយក្រែនប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ដោយមនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ឥឡូវនេះត្រូវកាត់បន្ថយចំនួន និងការទទួលទានញឹកញាប់តាមដែលពួកគេពួកគេអាចធ្វើទៅបាន។

លោក Tomson Phiri អ្នកនាំពាក្យរបស់ (WFP) មានប្រសាសន៍ថា “មនុស្សកាន់តែច្រើនឡើងកំពុងតស៊ូស្វែងរកអាហារ ជាពិសេសនៅក្នុងតំបន់ពិបាកទៅដល់ ដែលបានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំង” ។ លោកបានបន្តថា​៖ «​អ្វី​ដែល​ច្បាស់​គឺ​ការ​ប្រយុទ្ធ​គ្នា​មួយ​ខែ​បាន​បណ្តាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ និង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដល់​អ៊ុយក្រែន។

ជាក់ស្ដែងបើតាម (WFP) សង្រ្គាមបានរំខានដល់ការប្រមូលផលរួចហើយ ដែលបង្កឱ្យមានរលកនៃ “ភាពអត់ឃ្លាន” នៅកន្លែងផ្សេងទៀតក្នុងពិភពលោក។ គួរបញ្ជាក់ថា រុស្សី និងអ៊ុយក្រែនទទួលខុសត្រូវលើការជួញដូរស្រូវសាលីប្រហែល ៣០% នៃពិភពលោក។ សូម្បី​តែ​អ៊ុយក្រែន​តែ​មួយ​ ក៏​ធ្លាប់​ដាំ​អាហារ​សម្រាប់​ប្រជាជន​៤០០​លាន​នាក់​ដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk