កសិករដាំស្វាយក្នុងខេត្ត Udon Thani ប្រឈមនឹងការចាល់ស្វាយដោយសារសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មាន nationthailand។ កសិករនៅក្នុងស្រុក Nong Wua So នៃខេត្ត Udon Thani អាចនាំចេញផ្លែស្វាយបានត្រឹមតែ ២,០០០តោនប៉ុណ្ណោះក្នុងចំណោមចំនួន ១០,០០០ តោនដែលប្រមូលផលបាន ដោយសារតែប្រទេសមួយចំនួនបានកំណត់ជើងហោះហើរដឹកទំនិញចំពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត Udon Thani លោក Prasert Faichaona បាននិយាយកាលពីថ្ងៃពុធថា ស្រុក Nongwuasor បានឃើញទិន្នផលស្វាយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងប្រមូលផលបានរហូតដល់ចំនួន ១៥,០០០ តោននៅក្នុងខែឧសភា។
លោកបន្តថា៖ “ស្វាយបីប្រភេទដែលមានតម្រូវការខ្ពស់នៅទីផ្សារបរទេសគឺ Barracuda, Fah Lan និង Phet Ban Lad ប៉ុន្តែមានតែចំនួន ២.០០០តោនប៉ុណ្ណោះត្រូវបាននាំចេញ ដូច្នេះសល់ត្រូវចែកចាយទៅទីផ្សារក្នុងស្រុក “។ លោកបានបន្តទៀតថា អតិថិជនធំជាងគេសម្រាប់ផ្លែស្វាយថៃ គឺអ្នកលក់ផ្លែឈើចិន ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប។ ប៉ុន្តែប្រទេសចិនដែលធ្លាប់បញ្ជាទិញជាច្រើនពាន់តោនក្នុងមួយឆ្នាំៗ នៅឆ្នាំនេះពួកគេបានកាត់បន្ថយការបញ្ជាទិញរបស់ពួកគេយ៉ាងខ្លាំង ដោយសារតែចំនួនជើងហោះហើរដឹកទំនិញថយចុះ និងការរឹតបន្តឹងលើផលិតផលនាំចូល ដែលដាក់ដោយរដ្ឋាភិបាលចិនក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃ កូវីដ-១៩៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


