សម្ដេចតេជោ ហ៊ុន សែន៖ “ពន្ធដារបានបំបែកឯកទគ្គកម្ម ដោយត្រឹមមួយខែមីនា អាចប្រមូលចំណូលពន្ធបាន ៧០០លានដុល្លារ”
សេដ្ឋកិច្ច March 31, 2022 Khmernote

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបានបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។

យោងតាមប្រសាសន៍របស់សម្ដេចដដែល ក្នុងរយៈពេលមួយ​ខែមីនានេះ អាចបានចំណូលប្រមាណ ៧០០លានដុល្លារ។ ចំណូល ខែមករាប្រមាណ ២៨៨លានដុល្លារ ខែកុម្ភៈប្រមាណ ២២៣លានដុល្លារ ខែមីនាប្រមាណ ៧០០លានដុល្លារ។ សរុបមករយៈពេល ៣ខែឆ្នាំ២០២២ ចំណូលបានជាង ១២០០លានដុល្លារ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមថា រយៈពេល៩ខែ គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជាជីកមាសបាន ២,២៧៥គីឡូ ចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ៕

អត្ថបទ៖ លីនី